Manchester United កំពុងតែពិចារណាក្នុងការលក់កីឡាករម្នាក់នេះហើយ

Marcus Rashford អាចនិងចាកចេញពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះហើយ ប្រសិនបើមានក្លិបណាមួយហ៊ានផ្តល់តម្លៃខ្លួនដែលពួកគេចង់បាន ។

នៅក្នុងរដូវកាល ២០២៣/២០២៤ Rashford មិនសូវបានបង្ហាញទម្រង់លេងបានល្អប៉ុន្មានទេ ដោយរូបគេបានបង្ហាញខ្លួន ៤៣ប្រកួតគ្រប់ការប្រកួតទាំងអស់ ហើយរកបានតែ ៨គ្រាប់តែប៉ុន្មាន ខណៈដែលក្រុម Man United ទទួលបានចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខ័ណ្ឌ Premier League នោះមានន័យថា Man United មិនមានឈ្មោះក្នុងការលេងពានរង្វាន់ធំៗដូចជា UEFA Champions League , Europa League, និងពានរង្វាន់ Europa Conference League ។

ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ ក៏មិន​ត្រូវ​បាន​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate ជ្រើសរើស​យក​ជា​សមាជិក​នៃ​ក្រុម​​ជម្រើស​ជាតិ​ ដែល​មាន​សមាជិក​បណ្ដោះអាសន្ន​ចំនួន ៣៣រូប សម្រាប់​ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុប UEFA Euro 2024 នោះ​ទេ។

លោក Gareth Southgate បាន​លើកឡើងដោយ​ត្រង់ៗ​ថា៖ «ទាក់ទង​នឹង​រឿង Marcus ខ្ញុំ​មាន​អារម្មណ៍​ថា កីឡាករ​ផ្សេងៗ​ទៀត ដែល​ស្ថិត​នៅ​តួនាទី​នេះ (តួនាទី​ខ្សែ​ប្រយុទ្ធ​) បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​ នៅ​ក្នុង​រដូវកាលនេះ។

ទោះ​ជា​មិន​បាន​ជាប់​ជាសមាជិក​បណ្ដោះ​អាសន្ន​ក្ដី ក៏​ Rashford បង្ហោះ​ជូនពរ​ក្រុមជម្រើស​ជាតិ​អង់គ្លេស​នៅ​បណ្ដាញសង្គម​របស់​ខ្លួនផងដែរ ។

អត្ថបទដែលជាប់ទាក់ទង