អតីតកីឡាករ Spur  ម្នាក់នេះបានបន្តកុងត្រាជាមួយ​ Real Madrid មួយរដូវកាលទៀត

កីឡាករចាស់វស្សា Luka Modric បានយល់ព្រមបន្តកុងត្រារយៈពេលមួយឆ្នាំជាមួយ Real Marid ដើម្បីលេងឱ្យក្លឹបយក្ស La Liga រហូតដល់ឆ្នាំ 2025 ។

ខ្សែបម្រើសញ្ជាតិក្រូអាតវ័យ ៣៨ឆ្នាំរូបនេះ បានចាកចេញពីក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់ទឹកដី Santiago Bernabeu ក្នុងខែសីហា ឆ្នាំ 2012 រូកគេបានបង្ហាញខ្លួនអោយក្រុមអធិរាជស Real Madrid គ្រប់ការប្រកួតទាំងអស់បាន ៥៣៤ប្រកួត រកគ្រាប់បាល់បាន ៣៩គ្រាប់ និងបញ្ចូលបាល់អោយមិត្តរួមក្រុមបាន ៨៦ដង ។

សម្រាប់ក្រុមជម្រើសជាតិក្រូអាតរូបគេបានបង្ហាញខ្លួន ១៧៤ប្រកួតនិងរកគ្រាប់បាល់បាន ២៤គ្រាប់ រូបគេក៏មានតួនាទីក្នុងការជួយក្រុមជម្រើសជាតិលេងក្នុងពានរង្វាន់ Euro 2024 នាពេលខាងមុខនេះហើយ ខណៈដែលក្រុមជម្រើសជាតិក្រូអាតនៅពូល B ដែលមានក្រុមជម្រើសជាតិដូចជា Spain, Italy, និង Albania ។

Luka Modric បានជួយអោយក្រុម Real Madrid ឈ្នះពានរង្វាន់ជាច្រើនដូចជា
ពានរង្វាន់ La Liga ៤ដង

ពានរង្វាន់ Copa del Rey  ២ដង

ពានរង្វាន់ Supercopa ៥ដង

ពានរង្វាន់ Champions League ៦ដង

ពានរង្វាន់ Super Cup ៤ដង

ពានរង្វាន់ Club World Cup ៥ដង

អត្ថបទដែលជាប់ទាក់ទង