កីឡាករម្នាក់នេះថាខ្លួនចង់នៅ Real Madrid ជារៀងរហូត
ក្រោយពីបានឈ្នះពានរង្វាន់ Champions League កាលពីពេលថ្មីៗនេះ បន្ទាប់ពីបានយកឈ្នះក្រុម Dortmund ក្នុងលទ្ធផល ២ទល់នឹង០ កីឡាករដែលរកគ្រាប់បាល់បានក្នុងការប្រកួតនោះគឺ Dani Carvajal ក្នុងនាទីទី ៧៤ នឹង Vinicius Junior ក្នុងនាទីទី ៨៣ ដែលជួយអោយ Real Madrid ឈ្នះពានលើកទី១៥ របស់ខ្លួនក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ។
ខ្សែប្រយុទ្ធស្លាបឆ្វេង Vinicius Jr បានប្រកាសថា ចង់នៅជាមួយ Real Madrid ជារៀងរហូត ។ រូបគេបាននិយាយជាសាធារណៈថា ស្នើឲ្យប្រធានក្លិប Real Madrid លោក Florentino Perez តកុងត្រាថ្មីឲ្យរូបគេ ព្រោះរូបគេពិតជាស្រលាញ់ក្លឹបមួយនេះណាស់ ។
កាលពីខែកុម្ភៈ ឆ្នាំ ២០២១ ខ្សែប្រយុទ្ធស្លាបរូបនេះក៏ថ្លែងពាក្យបែបនេះ ប្រាប់អ្នកសារព័ត៌មានផងដែល ដូចនេះមានន័យថា វាមិនមែនជាលើកទីមួយទេ ដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ និយាយដូច្នេះ។
Vinicius Jr បានមកចូលរួមជាមួយ Real Madrid ពីក្លឹបប្រស៊ីល Flamengo ក្នុងឆ្នាំ ២០១៨។ គិតមកទល់ពេលនេះ រូបគេបានលេងឲ្យក្លឹបយក្សអេស្ប៉ាញនេះសរុបចំនួន ២៦៤ ប្រកួត និងស៊ុតចូល ៨៣ គ្រាប់។ ក្នុងរដូវកាលនេះ កីឡាករវ័យ២៣ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងល្អជាងពេលណាៗទាំងអស់ឲ្យក្លិប ដោយខ្សែប្រយុទ្ធបានរកគ្រាប់បាល់ដល់ទៅ ២៤ គ្រាប់ ក្នុងចំនួន ៣៩ ប្រកួត ក្នុងនោះគ្រាប់បាល់ដែល Vinicius Jr រកបានភាគច្រើនសុទ្ធតែក្នុងប្រកួតសំខាន់ៗ។