លោក Jose Mourinho នឹងត្រលប់មកពិភពបាល់ទាត់វិញ ក្រោយសម្រាករយៈពេលវែង

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho និងត្រលប់មកដឹកនាំក្រុមបាល់ទាត់វិញហើយ ក្រោយពីលោកបានចែកផ្លូវគ្នាជាមួយក្រុម Roma កាលពីដើមឆ្នាំ២០២៤ ពោលគឺខែមករាកន្លងទៅ។

មុនពេលចែកផ្លូវគ្នាជាមួយក្រុម Roma រូបលោកធ្លាប់បានដឹកនាំក្រុមនេះឈ្នះពានរង្វាន់ Europa Conference League ក្នុងឆ្នាំ ២០២១/២០២២ ។

យោងតាមសារព័ត៌មានជាច្រើនបានចុះផ្សាយថា រូបគាត់នឹងមកដឹកនាំក្រុមនៅឯប្រទេសទួរគី គឺក្រុម  Fenerbahce។

អតីតអ្នកចាត់ការក្លឹបធំៗដូចជា Real Madrid, Chelsea និង Manchester United រូបនេះទំនងអាចនឹងចុះកុងត្រាជាមួយក្លឹបនេះរយះពេល ២ឆ្នាំ ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើន ថារូបគាត់អាចនឹងត្រលប់ទៅដឹកនាំក្រុមនៅអង់គ្លេសវិញក្ដី ។

គួរបញ្ជាក់ផងដែរថា ក្លឹប Fenerbahce ជាក្លឹបលំដាប់កំពូលមួយរបស់លីគកំពូលទួរគី ។ នៅក្នុងរដូវកាល ២០២៣/២៤ ក្លឹបមួយនេះរកបានរហូតដល់ទៅ ៩៩ពិន្ទុ និងចាញ់តែមួយប្រកួតប៉ុណ្ណោះ

តែនៅតែបរាជ័យមិនបានគ្រងចំណាត់ថ្នាក់លេខ ១ ខណៈក្លឹបគូប្រជែងរបស់ខ្លួនគឺ ក្លឹប Galatasaray លើកពានលីគកំពូលជាមួយនឹង ១០២ពិន្ទុ។

លោក Jose Mourinho ធ្លាប់ជួយអោយក្លឹបបាល់ទាត់ក្នុងលីគធំៗចំនួន ៣ ឈ្នះពានរង្វាន់ដូចជា

លីគកំពូលអង់គ្លេស

ពានរង្វាន់ Premere League ចំនួន ៣ដង

ពានរង្វាន់ FA Cup ចំនួន ១ដង

ពានរង្វាន់ League Cup ចំនួន ៤ដង

ពានរង្វាន់ Community Shield ចំនួន ៣ដង

លីគកំពូលអេស្ប៉ាញ

ពានរង្វាន់ La Liga ចំនួន ១ដង

ពានរង្វាន់ Copa del Rey ចំនួន ១ដង

ពានរង្វាន់ Super Cup ចំនួន ១ដង

លីគកំពូលអ៊ីតាលី

ពានរង្វាន់ Serie A ចំនួន ២ដង

ពានរង្វាន់ Coppa Italia ចំនួន ១ដង

និងពានរង្វាន់ Super Cup ចំនួន ១ដង

អត្ថបទដែលជាប់ទាក់ទង