បើកឆាកដំបូងអាល្លឺម៉ង់ស៊ីមិនទុកមុខឡើយ
កាលពីយប់មិញការប្រកួតបាល់ទាត់ក្នុងពានរង្វាន់ Euro 2024 បានចាប់ផ្តើមហើយ ខណៈដែលគូរប្រកួតដំបូង គឺក្រុមជម្រើសជាតិ Germany ប៉ះក្រុមជម្រើសជាតិ Scotland
ដោយក្រុមជម្រើសជាតិ Scotland បានចាញ់ក្រុមម្ចាស់ផ្ទះ Germany ក្នុងលទ្ធផល ៥ទល់នឹង១
ហើយក្រុមរបស់ខ្លួនក៏ទទួលបានកាតក្រហមម្នាក់ផងដែរ គឺខ្សែការពារ Ryan Porteous នៅនាទីទី៤៤ ជិតចប់ការប្រកួតតង់ទី១ទៅហើយ ។
៥គ្រាប់ដែលធ្វើអោយក្រុមជម្រើសជាតិ Germany យកឈ្នះក្រុមជម្រើសជាតិ Scotland ធ្វើបានដោយកីឡាករ ៥រូបផ្សេងគ្នា
គ្រាប់បាល់ដំបូងធ្វើបានដោយកីឡាករ Florian Wirtz នៅនាទីទី១០
គ្រាប់បាល់ទីពីរ រកបានដោយកីឡាករ Jamal Musiala នៅនាទីទី១៩
គ្រាប់បាល់ទីបី រកបានដោយកីឡាករ Kai Havertz នៅនាទីទី ៤៥+១ ដោយបាល់ប៉េណាល់ទី
គ្រាប់បាល់ទីបួន រកបានដោយកីឡាករ Niclas Fullkrug នៅនាទី៦៨
និងគ្រាប់បាល់ទីប្រាំ រកបានដោយកីឡាករ Emre Can ៩០+៣
ចំណែកមួយគ្រាប់របស់ក្រុមជម្រើសជាតិ Scotland គឺជាបាល់ Own Goal ពីខ្សែការពារ Antonio Rudiger នៅនាទីទី ៨៧ ។
បច្ចុប្បន្នក្រុមម្ចាស់ផ្ទះ Germany មាន៣ពិន្ទុឈរនៅកំពូលតារាងពូល A បណ្តោះអាសន្ន ។
យប់នេះក៏មានការប្រកួត បីគូរផងដែរ គឺក្រុមជម្រើសជាតិ Hungary ប៉ះក្រុមជម្រើសជាតិ Switzerland នៅវេលាម៉ោង ៨យប់ ចំណែកក្រុមជម្រើសជាតិ Spain នឹងត្រូវប៉ះក្រុមជម្រើសជាតិ Croatia នៅវេលាម៉ោង ១១យប់ រីឯនៅវេលាម៉ោង ២ រំលងអាធ្រាត្រ គឺក្រុមជម្រើសជាតិ Italy ប៉ះក្រុមជម្រើសជាតិ Albania ។