នេះគឺជាហេតុផលតែមួយគត់ដែលអ្នកមិនគួរមើលងាយឬលេងសើចទៅលើ Vinicius Junior

នៅក្នុងឆ្នាំ 2015នៅពេលដែល Vinicius លេងឲ្យ Flamengo ទូរទស្សន៍របស់ប្រេស៊ីលមួយ​បានហៅគាត់និង Lucas Paqueta ឲ្យចូលរួមក្នុងបទសម្ភាសន៍មួយ ក្នុងនោះពិធីករបានៃសួរទៅកាន់ Paqueta អំពីក្តីសុបិន្តរបស់គាត់ ហើយតើគាត់នឹងឃើញខ្លួនឯងនៅឯណាក្នុងប៉ុន្មានឆ្នាំទៅមុខទៀត ពេលនោះ Paqueta ឆ្លើយតបថាក្តីស្រមៃរបស់គាត់គឺចង់ឈ្នះ Brasileiro Série A ហើយពិធីករនោះក៏សួរសំណួរដូចគ្នាទៅកាន់ Junior ហើយ Junior បានតបថាគាត់ចង់ឈ្នះ Brasileiro Série A និង Champions League នៅពេលអនាគត។

ពេលនោះមនុស្សគ្រប់គ្នាបានចាប់ផ្តើមសើចចំអកដាក់គាត់ ហើយ Paqueta ក៏បានលេងសើចជាមួយក្តីស្រមៃរបស់គាត់ដោយសួរ Vinicius ថា ឯងប្រាកដអត់ថាឈ្នះ UCL ហើយ Vini បានឆ្លើយថាយ៉ាងណាក៏គាត់មានក្តីស្រមៃដែរ។ ២ឆ្នាំក្រោយមក Real Madrid បាននាំគាត់មកកាន់ Bernabeu ហើយឆ្នាំ ២០២២ Vinicius Jr បានស៊ុតគ្រាប់តែ១គត់ក្នុងការប្រកួត Final Champions League ទល់នឹង Liverpool រីឯ Paqueta បានក្លាយជាអ្នករាំដ៏សង្ហារនៅ Westham៕

អត្ថបទដែលជាប់ទាក់ទង