ក្លិបអង់គ្លេសនៅ Premier League ត្រូវបានប្រមូលទឹកប្រាក់ជាង១លានផោនសម្រាប់ការបង់លើការពិន័យ

ក្លិបអង់គ្លេសនៅ Premier League ត្រូវបានប្រមូលទឹកប្រាក់ជាង១លានផោនសម្រាប់ការបង់លើការពិន័យ សម្រាប់កីឡាករ គ្រូបង្វឹក និងចំពោះអាកប្បកិរិយាមិនសមរម្យទាំងអស់ដែលបានកើតឡើងក្នុងការប្រកួត។ អ្នកដែលធ្វើឲ្យការពិន័យសរុបចូលមកដល់ចំណុចនេះគឺដោយលោក Vincent Kompany ដោយគាត់បានតវ៉ាជាមួយអាជ្ញាលោក Darren England ក្នុងខែមីនាហើយត្រូវបានពិន័យ ១ម៉ឺនផោន។ ហើយការពិន័យដែលក្លិបបានបង់ច្រើនជាងគេនោះគឺក្លិប Aston Villa ដែលត្រូវបានបង់ចំនួន 18ម៉ឺនផោនសម្រាប់កីឡាករ Fracas ដែលមានជម្លោះក្នុងជ័យជម្នះទល់និង Brentford ហើយ Brentford ក៏ត្រូវបានឲ្យបង់ 17ម៉ឺនផោនដែរសម្រាប់ជម្លោះក្នុងការប្រកួតនោះ។

រីឯកីឡាករដែលត្រូវបង់ពិន័យច្រើនជាងគេក្នុងរដូវកាលនេះគឺ ប្រធានក្រុមរបស់ Liverpool Virgil Van Dijk ដោយរូបគេត្រូវបង់ 10ម៉ឺនផោនបន្ទាប់ពីរូបគេបានហៅលោក John Brooks ថាកាត់សេចក្តីការប្រកួតដូចកូនក្មេង៕

អត្ថបទដែលជាប់ទាក់ទង