តារាកំប្លែងជើងចាស់ នាយ កុយ សម្ដែងជាតួអង្គម៉ែដោះក្នុងរឿង «អ៊ំចនម៉ែដោះ»

សិល្ប៖ កាលពីល្ងាចថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ មានការរៀបចំកម្មវិធីសម្ពោធជាផ្លូវការយ៉ាងអធិកអធមមួយដោយមានការចូលរួមពីសិល្បករ-សិល្បការិនី និងតួអង្គសំខាន់ៗក្នុងរឿងនេះដូចជាកំពូលតារាកំប្លែងជើងចាស់ នាយ កុយ ,លោក ទេព រិន្ទដារ៉ូ ,អ្នកនាង ឌី សូនិត្តា ,លោក សាយ ,កញ្ញា យូ កាម៉ុនរ៉ាត់និងប្អូនៗកុមារជាច្រើន​នាក់ទៀត។

ក្នុងនោះមហាជនក៏ចាប់អារម្មណ៍ទៅលើតួអង្គសំខាន់ៗនៃរឿងចំនួន ២ នាក់គឺអ្នកនាង ឌី សូនិត្តា ដែលដើរតួជាអ្នកមេម៉ាយកូន ៥ និងតួអង្គនាយ កុយ សម្ដែងជាម៉ែដោះ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង ជាមួយការតុបតែងរូបរាងកាយជាមនុស្សស្រី និងកំពុងរង់ចាំទស្សនាខ្សែភាពយន្តមួយនេះយ៉ាងអន្ទះសារផងដែរ ។​

ចំពោះរឿង «អ៊ុំចនម៉ែដោះ» នេះដែរគឺជាស្នាដៃតែងនិពន្ធរបស់ លោក ឆាយ បូរ៉ា ដែលនឹងចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ តទៅ។

អត្ថបទដែលជាប់ទាក់ទង