អ្នកផលិតមាតិកាល្បីឈ្មោះ ឡុង ម៉ូនីកា នាំស្វាមីជនជាតិអាល្លឺម៉ង់មកលេងស្រុកខ្មែរជាថ្មី ប៉ុន្តែខុសប្លែកពីលើកមុន
អ្នកនាង ឡុង ម៉ូនីកា ជាកូនអ្នកខេត្តសៀមរាប និងជាអ្នកផលិតមាតិកាធ្វើម្ហូបដ៏ល្បីឈ្មោះមួយរូបដែលមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់ប្រជាជនកម្ពុជាទាំងក្មេងចាស់ប្រុសស្រី ដោយវីដេអូនីមួយៗរបស់អ្នកនាងគឺទទួលបានការចូលទស្សនាជាច្រើនលាននាក់ ។
ពិតណាស់អ្នកនាង ឡុង ម៉ូនីកា បានសម្រេចចិត្តរៀបការជាមួយស្វាមីជនជាតិអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ និងនៅរស់នៅទីនោះជាមួយស្វាមីឆ្ងាយពីស្រុកកំណើត បើគិតមកដល់ពេលនេះគឺពួកគេបានរួមរស់ជាមួយគ្នានៅលើទឹកដីអាល្លឺម៉អស់រយៈពេល ៥ឆ្នាំហើយ ។
យ៉ាងណាមិញកាលពីអំឡុងខែមេសា ឆ្នាំ២០២៤ កន្លងទៅអ្នកនាង ឡុង ម៉ូនីកា បាននាំស្វាមីដែលជាជនជាតិអាល្លឺម៉ង់មកលេងនៅស្រុកកំណើតនាឱកាសបុណ្យឆ្នាំខ្មែរ ដើម្បីបានមកជួបជុំបងប្អូននៅស្រុកកំណើតនៅឯខេត្តសៀមរាប ក្រោយចប់ពិធីបុណ្យចូលឆ្នាំខ្មែរគូស្វាមីភរិយាមួយគូនេះក៏បានវិលត្រឡប់ទៅកាន់ទឹកដីអាល្លឺម៉ង់វិញ ។
ខណៈនៅថ្មីៗនេះអ្នកនាង ឡុង ម៉ូនីកា បានបង្ហោះសារឱ្យដឹងតាមរយៈគណនី Facebook របស់អ្នកនាងថាអ្នកនាងជាមួយស្វាមី នឹងមកលេងស្រុកខ្មែរជាថ្មីម្ដងទៀត នាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាព្រះរាជពិធីបុណ្យដ៏ធំសម្រាប់ប្រជាជនខ្មែរនាពេលខាងមុខនេះ ប៉ុន្តែការមកលេងស្រុកខ្មែរលើកនេះរបស់អ្នកនាងជាមួយស្វាមីគឺពិសេសនិងប្លែកពីលើកមុន ដោយគ្រួសារបស់អ្នកនាង ឡុង ម៉ូនីកា បានជិះយន្តហោះទៅទទួលអ្នកនាង និងស្វាមីនៅឯប្រទេសសិង្ហបុរីឯណោះ ដោយអ្នកនាងនិងគ្រួសារបានមានគម្រោងដើរលេងលក្ខណៈគ្រួសាររួច ទើបបន្តដំណើរមកស្រុកខ្មែរទាំងអស់គ្នាតែម្ដង ៕