អ្នកគាំទ្រពេញចិត្តស្ដូក ! ក្រោយដឹងថាពិធីបើកព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះមានវត្តមានរបស់ វណ្ណដា និង ជី ដេវីត

នៅថ្មីៗនេះមហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីទទួលបានដំណឹងថានៅក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ឆ្នាំនេះ នឹងមានវត្តមានរបស់កំពូលតារាចម្រៀងរ៉េបល្បីឈ្មោះពីររូបគឺ លោក វណ្ណដា និងលោក ជីដេវីត ព្រមទាំងមានសិល្បករសិល្បការិនីល្បីៗជាច្រើនរូបដូចជាអ្នកនាង ទេព បូព្រឹក្ស ,កញ្ញា រ៉េត ស៊ូហ្សាណា , លោក វណ្ណថាន់,យូហៃ ,ក្រុមឡា ស៊ីម៉ាកាទែល ជាមួយតារាជាច្រើនរូបទៀត នឹងបង្ហាញការសម្ដែងចម្រៀង ភ្ជាប់ជាមួយទស្សនីយភាពដ៏អស្ចារ្យផ្សេងៗនៅក្នុងព្រឹត្តិការណ៍កីឡាជាតិមួយនេះ ។

ចំពោះដំណឹងដែលមានវត្តមានរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ប៉ះគ្នាជាមួយ ជីដេវីត ក្នុងនោះព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ កំពុងតែធ្វើឱ្យអ្នកគាំទ្ររំភើបជាខ្លាំង ខណៈកម្របានឃើញកំពូលតារាចម្រៀងរ៉េបពីររូបនេះចូលរួមក្នុងកម្មវិធីឬព្រឹត្តិការណ៍ធំៗណាជាមួយគ្នាណាស់ ហេតុផងទាំងនេះហើយទើបធ្វើអ្នកគាំទ្រសប្បាយចិត្តនិងចែករំលែកដំណឹងមួយនេះជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម និងរង់ចាំឱ្យដល់បើកព្រឹត្តិការណ៍កីឡាជាតិយ៉ាងអន្ទះសាផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំបានត្រៀមរៀបចំពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិកាលើកទី២ ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង