មានការជំរុញពីបុគ្គលម្នាក់នេះទើបធ្វើឱ្យ មង្គល ទីណា ដែលស្ងាត់ពីសិល្បៈជាយូរឆ្នាំវិលមកកាន់មៃក្រូជាថ្មី

តារាចម្រៀងនៅក្នុងផលិតកម្មថោនលោក មង្គល ទីណា បានដកឃ្លាឆ្ងាយពីសិល្បៈរយៈពេលយូរគួរសមដែរមកហើយ ព្រោះតែលោកបានរៀបការកសាងគ្រួសារជាមួយភរិយានិងកូនៗ ហើយទៅរស់នៅនិងប្រកបអាជីពលើទឹកដីឯខេត្តកោះកុង កាលអំឡុងដើមឆ្នាំ២០២៣ កន្លងទៅ ។

ក្រោយពីលោកបានសម្រេចចិត្តទៅរស់នៅទីនោះជាមួយគ្រួសារ ពោលគឺគេមិនសូវដែលបានឃើញលោកចេញបទចម្រៀងថ្មី និងចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីតូចធំនានាប៉ុន្មាននោះទេ ព្រោះតែលោកជាមេគ្រួសារត្រូវមើលថែប្រពន្ធកូន និងការរកស៊ីនៅទីនោះ ។

យ៉ាងណាមិញនៅថ្មីៗនេះដែរលោក មង្គល ទីណា បានធ្វើឱ្យអ្នកគាំទ្ររំភើបជាខ្លាំងក្រោយទទួលបានដំណឹងពីការវិលចូលសិល្បៈវិញរបស់តារាចម្រៀងរូបនេះ ក្នុងនោះដែរលោកបានបង្ហោះវីដេអូពីសកម្មភាពកំពុងតែថតបទចម្រៀងថ្មី ដែលមានការចូលចំណែកពីតារាចម្រៀងលោក ណាំ ប៊ុណ្ណារ័ត្ន និងបានភ្ជាប់មកជាមួយ Caption ថា «ឆាប់ៗនេះបងប្អូន ! ត្រលប់មកវិញម្ដងនេះ សង្ឃឹមបងប្អូននៅតែគាំទ្រ អរគុណដល់បងប្រុស Nam Bunnarath ការវិលត្រលប់ម្ដងនេះ អរគុណដែលទាញពីតូបលក់គ្រឿងក្រអូបមកចាប់មៃក្រូហ្វូនជាថ្មី»៕

 

អត្ថបទដែលជាប់ទាក់ទង