Sk និង MiNa ច្រៀងជាមួយគ្នាលើកដំបូងទទួលបានការគាំទ្រខ្លាំងព្រោះហេតុផលទាំងនេះ

កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះតារាចម្រៀងស្រីវ័យក្មេងដែលមានទាំងសម្រស់ និងសំឡេងពីរោះកញ្ញា Sk បានចាប់ដៃគ្នាច្រៀងជាមួយកញ្ញា MiNa ក្នុងបទចម្រៀងពីរបទដែលបញ្ចូលគ្នាទៅជាបទមួយ មានចំណងជើងថា Be Myself ជាមួយ Pipsy តាមរយៈការច្រៀងចម្រៀងមួយបទនេះដែរ គឺអ្នកទាំងពីពិតជាធ្វើបានយ៉ាងល្អ និងមានភាពទាក់ទាញខ្លាំងទាំងសំឡេង និងសម្រស់រហូតដល់ថ្នាក់អ្នកគាំទ្រលើកឡើងថាអ្នកទាំងពីរស្រស់ស្អាតមិនចាញ់តារាកូរ៉េប៉ុន្មាននោះទេ ។

ពិតណាស់កាលពីពេលកន្លងទៅធ្លាប់មានអ្នកគាំទ្រច្រើនទទូចចង់ឱ្យ iDol ទាំងពីរបានច្រៀងជាមួយគ្នា ព្រោះពួកគេមើលឃើញពីសមត្ថភាព និងទេពកោសល្យរបស់ Sk និង MiNa ថាពិតជាសាកសមជាដៃចម្រៀងជាមួយគ្នាខ្លាំង ជុំវិញការលើកឡើងរបស់ Fan បែបនេះហើយទើបធ្វើឱ្យ Sk និង MiNa សម្រេចចិត្តច្រៀងចម្រៀងរួមគ្នាជាកាដូសម្រាប់អ្នកគាំទ្ររបស់ពួកគេ ។

ហើយអ្វីដែលកាន់តែពិសេសនោះ គឺពួកគេពិតជាទទួលបានការគាំទ្រយ៉ាងច្រើនខ្លាំងមែនទែនពីអ្នកគាំទ្រ ព្រោះទាំងនេះជាអ្វីដែលអ្នកគាំទ្រពួកគេបានទន្ទឹងរង់ចាំជាយូរមកហើយ បន្ថែមពីនោះអ្នកគាំទ្រក៏សង្ឃឹមថា Idol ទាំងពីររបស់ពួកអាចនឹងចេញបទថ្មីមួយបទជាមួយគ្នានៅពេលឆាប់ៗខាងមុខនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង