អ្នកគាំទ្រកាន់តែបារម្ភខ្លាំងពីសំឡេងរបស់ សួស វីសា ក្រោយច្រៀងចម្រៀងមួយបទនេះ
អ្នកនាង សួស វីសា ត្រូវបានគេស្គាល់ថាជាតារាចម្រៀងមួយរូបដែលមានទឹកដមសំឡេងពីរោះផ្អែម និងអាចប្រើប្រាស់សំឡេងច្រៀងចម្រៀងបានទម្រង់ទាំងបុរាណ និងសម័យ ហេតុផលទាំងនេះហើយទើបធ្វើឱ្យតារាចម្រៀងស្រីរូបនេះទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង ក្រោយបានកសាងកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈច្រើនឆ្នាំ សួស វីសា ក៏បានសម្រេចចិត្តចូលរោងការជាមួយអតីតតារាសម្ដែងលោក ថមមី និងបានចាប់គ្នាប្រឡូកចូលក្នុងជំនួញអនឡាញ ដើម្បីរកចំណូលបន្ថែមពីការងារស្នូលរបស់ពួកគេ រីឯជីវិតគ្រួសារវិញក៏រស់នៅយ៉ាងមានសុខសុភមង្គលជាមួយកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ផងដែរ។
ខណៈនៅថ្មីៗនេះអ្នកគាំទ្ររបស់តារាចម្រៀង ស្រីល្បីឈ្មោះនៅក្នុងផលិតកម្មហង្សមាសអ្នកនាង សួស វីសា បានសម្ដែងនូវក្ដីព្រួយបារម្ភពីសំឡេងរបស់អ្នកនាង សួស វីសា ជាខ្លាំង បន្ទាប់ពីតារាចម្រៀងស្រីរូបនេះបានច្រៀងចម្រៀងគោកបទ បុប្ផាស្វាយរៀង នៅក្នុងការឡាយវីដេអូរបស់នាងដែលស្ដាប់ទៅមានសភាពស្អក និងរ៉ែខ្លាំងដូចសំឡេងមនុស្សពីរនាក់ផ្សេងគ្នា ក្នុងនោះដែរក៏មានអ្នកគាំទ្របានចូលទៅ Comment សួសុខទុក្ខនិងបែបលេងសើចជាមួយ Idol របស់ខ្លួនថា សាយសំឡេងណាស់បង ,Take care bong srey កុំហូបទឹកកក កាហ្វេទឹកកកអីបង ហាកម៉េចបានចេញទៅជាតារាចម្រៀង ខេម វិញ ,មាន Version រ៉ែៗទៀតបង , ដូរបទទៅ Idol ច្រៀងបទលោកពូ ហ៊ួរ ឡាវី វិញ ។
យ៉ាងណាមិញកាលពីពេលកន្លងទៅអ្នកនាង សួស វិសា ក៏ធ្លាប់បានបញ្ជាក់ដែរថាអ្នកនាងកំពុងមានបញ្ហាសំឡេង ហើយនៅថ្មីៗអ្នកនាង និងស្វាមីបានប្រកាសពីដំណឹងល្អ ដែលអ្នកនាង សួស វិសា កំពុងតែពពោះកូនទី២ ដោយសារតែពពោះកូនលើកនេះអ្នកនាងញាំមិនបានសុខភាពក៏ចុះខ្សោយ និងកំពុងឈើផ្ដាស់សាយទៀត ទើបធ្វើឱ្យសំឡេងរបស់អ្នកនាងទៅជារ៉ែបែបនេះ បន្ទាប់ពីបានដឹងពីមូលហេតុនេះហើយ ក៏មានអ្នកគាំទ្រជាច្រើបានជូនពរឱ្យអ្នកនាងចាប់សះស្បើយផងដែរ ៕
វីដេអូ ៖