ប្លែកខ្លាំង ! គ្រាន់តែ លីន សោម៉ា វះកា.ត់កែខ្ទង់ច្រមុះហើយសម្រស់ដូចមនុស្សពីរនាក់ផ្សេងគ្នា

កាលពីពេលថ្មីៗនេះតារាចម្រៀងវ័យក្មេងសំឡេងស្រួយ និងជាម្ចាស់ពាន Beat The Best រដូវកាលទី២ កញ្ញា លីន សោម៉ា បានទម្លាយពីការ វះកាត់កែខ្ទង់ច្រមុះរបស់ខ្លួន ដើម្បីធ្វើឱ្យទម្រង់មុខមានភាពស្រស់ស្អាតបន្ថែមពីលើសម្រស់ធម្មជាតិមួយកម្រិតទៀត ខណៈការងារសិល្បៈកំពុងតែកាក់កប និងមមាញឹកខ្លាំង ឯសម្រស់វិញកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញថែមទៀត ។

ក្នុងនោះដែរកញ្ញា លីន សោម៉ា ក៏បានចែករំលែកពីដំណាក់កាលនៃការវះកាត់កែខ្ទង់ច្រមុះរបស់នាង ដែលគិតមកដល់ពេលនេះគឺវះកាត់បានរយៈពេលជាងកន្លះខែមកហើយ ដោយនាងបានបង្ហោះពីវីដេអូពីថ្ងៃនីមួយៗចាប់តាំងពីវះកាត់ រហូតទទួលបានសម្រស់ថ្មីដ៏ស្រស់ស្អាតប្លែកដូចមនុស្សពីរនាក់ផ្សេងគ្នា ។

បន្ថែមពីនោះ លីន សោម៉ា ក៏បានទម្លាយពីអារម្មណ៍រំភើប និងសប្បាយចិត្តជាខ្លាំងដែលវីដេអូនាងបានបង្ហោះពីការវះកាត់កែខ្ទង់ច្រមុះបង្ហោះមិនដល់២ថ្ងៃផង តែទទួលបានការទស្សនារហូតដល់ទៅ 4M ខណៈមកដល់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៤ នេះវីដេអូរនោះមានអ្នកទស្សនាចំនួន 6.2M ឯណោះ ដែលនេះគឺជាលើកទីមួយហើយដែលមានទស្សនាវីដេអូក្នុង Facebook ផេករបស់នាងច្រើនបែបនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង