ពិតជាមានទឹកចិត្តល្អមែន ! សុគន្ធ នីសា មានបំណងធ្វើកម្មវិធីសប្បុរសអណ្ដូងទឹកមួយជូនប្រជាជននៅវត្តមួយកន្លែង

សិល្ប៖ តារាចម្រៀងស្រីសាច់ចាំអ្នកនាង សុគន្ធ នីសា បានធ្វើឲ្យមហាជនអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់ ក្រោយបានឃើញពីការបង្ហោះសំណេរមួយចេញពីគណនី Facebook របស់អ្នកនាងកាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៤ ពីបំណងប្រាថ្នាមួយដែលអ្នកនាងចង់ធ្វើកម្មវិធីសប្បុរសអណ្ដូងទឹកមួយជូនប្រជាជននៅវត្តមួយកន្លែង។

បើយោងតាមរយៈសំណេរដែរតារាចម្រៀងស្រីនៅក្នុងផលិតកម្មហង្សមាស បានឲ្យដឹងផងដែរថា « ខ្ញុំមានបំណងចង់ធ្វើកម្មវិធីសប្បុរសមួយ​ចង់ធ្វើអណ្តូងទឹកជូនបងប្អូនប្រជាជនមួយកន្លែងក្នុងវត្ត​ បើបងប្អូនចង់ចូលរួមថវិកា​តិចក្តីច្រើនក្តីអាចចូលតាមខ្ញុំបាន​តាមសទ្ធាណាបងប្អូន​ ខ្ញុំសូមអរគុណទឹកចិត្តជ្រះថ្លាបងប្អូនទុកជាមុន » ។

ក្រោយអ្នកនាងបានបង្ហោះសារមួយនេះហើយ ក៏មានមហាជន និងអ្នកគាំទ្ររបស់អ្នកនាងជាច្រើនបានចូលរួមជាថវិកា​តិចតួចទៅតាមសទ្ធារបស់ពួកគេ តាមរយៈ Idol ដើម្បីចូលរួមធ្វើការងារសប្បុរសមួយនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង