ខួបកំណើត វណ្ណដា ឆ្នាំនេះអ្នកគាំទ្រ នឹងធ្វើរឿងមួយដ៏គួរចាប់អារម្មណ៍នៅកណ្ដាលទីក្រុងភ្នំពេញរយៈពេល ៤ ថ្ងៃជាប់គ្នា



សិល្ប៖
នៅយប់ថ្ងៃទី ១៨ ខែ​ មករា ឆ្នាំ ២០២៤ Page អ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា ឈ្មោះ THE VANNDA បានបង្ហោះសារពីដំណឹងដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ Top fan តារាចម្រៀងរូបនេះថា នឹងមានការរៀបចំការចាក់បញ្ចាំងផ្ទាំង LED រូបរបស់ វណ្ណដា តាមដងផ្លូវរយៈពេល៤ ថ្ងៃជាប់គ្នា ដើម្បីអបអរសាទរខួបកំណើតតារាចម្រៀងរ៉េបរូបនេះ ដោយចាប់ផ្ដើមចាក់បញ្ជាំងនៅវេលាម៉ោង ៤ : ៣១ ល្ងាច ដល់ម៉ោង ៧ : ៣០យប់ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ ។

បើយោងតាមរយៈ ​Page អ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា ខាងលើក៏បានឲ្យដឹងពីគម្រោងមួយនេះគឺធ្លាប់បានរៀបចំតាំងតែពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែក៏ជួបបញ្ហាខ្លះទើបមិនបានចាក់បញ្ចាំង នឹងទើបតែមកសម្រេចនៅឆ្នាំ ២០២៤ នេះដោយបានរៀបរាប់ថា« កាលពីដើមឆ្នាំមុន Admin មាន Project មួយគឺចាក់ LED តាមដងផ្លូវ នៅមុខផ្សារទំនើប OLYMPIA MALL ដើម្បីធ្វើការអបអរសាទរខួបកំណើតរបស់បង ដា ហើយAdmin មានការប្រមូលជាថវិកាតិចក្តីច្រើនក្តីពីអ្នកគាំទ្ររបស់បង ដា ក្នុងផេក THE VANNDA នេះ ជារួមការប្រមូលលុយលើកមុនគឺមិនគ្រប់ចំនួនក្នុងការចាក់ឡើយ ដូច្នេះ Admin ក៏ចេញពីហោប៉ៅខ្លួនឯងដើម្បីចាក់វាឡើង តែចៃដន្យអីទៅសួរនាំព័ត៌មានទៀត ក៏ម៉ោងគេចាក់បញ្ចាំងពេញអស់ យើងក៏រង់ចាំអូសបន្លាយឡើងមួយឆ្នាំហើយ Admin ធ្លាប់ផុសទៀតថា និងពន្យាពេលមកក្នុងឆ្នាំនេះ THE VANNDA TEAM ដែលទៅធ្វើឲ្យអ្នកទាំងអស់គ្នាខូចចិត្តមកពីណានិយាយមើល ឥឡូវមួយឆ្នាំហើយកុំបារម្ភលុយដែលប្រមូលបាននៅតែជាលុយ Admin អត់មានគៀបយកទឹកផឹកអស់ទេAdmin ត្រឡប់មកវិញហើយមកតាមសន្យា LED ចាក់តាមដងផ្លូវរបស់បង ដា នឹងចាក់បញ្ចាំងរយៈពេល ៤ ថ្ងៃ ។ »

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទី ២៣ ខែ មករា នោះអ្នកគាំទ្ររបស់តារាចម្រៀងរ៉េបរូបនេះ គឺតែងតែរៀបចំកម្មវិធីអបអរសាទរដល់ថ្ងៃខួបកំណើតរបស់លោកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង