ស្ងាត់ៗ Jimmy Meng ក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធីបវរកញ្ញាមួយនៅប្រទេសថៃ
សិល្ប៖ ពិធីការិនី និងជាអ្នកជំនួញអនឡាញល្បីឈ្មោះកញ្ញា Jimmy Meng ក្ដោបបានឱកាសក្លាយជាម្ចាស់ឧបត្ថម្ភកម្មបវរកញ្ញាមួយនៅប្រទេសថៃ បន្ទាប់ពីទទួលបានការជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួននៅក្នុងស្រុក ។
បើយោងតាមរយៈការបង្ហោះសារពីកញ្ញា Jimmy Meng កាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅបានឲ្យដឹងថា ក្រុមហ៊ុនផលិតរបស់នាង បានក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធី Miss Grand Samut Sakhon របស់ប្រទេសថៃក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៤ ខាងមុខនេះ ។
យ៉ាងណាមិញចំពោះការក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធីបវរកញ្ញានៅប្រទេសថៃរបស់កញ្ញា Jimmy Meng នេះក៏មានប្រជាជនកម្ពុជាមួយចំនួនបានសម្ដែងនូវការមិនសូវពេញចិត្តប៉ុន្មាននោះទេ ខណៈមានមតិខ្លះក៏បានលើកឡើងថា ហេតុអ្វីបានជាមិនឧបត្ថម្ភកម្មវិធីបវរកញ្ញានៅខ្មែរ បែរជាទៅឧបត្ថម្ភកម្មវិធីបវរកញ្ញារបស់ប្រទេសគេទៅវិញ ៕