តារាចម្រៀង ម៉ៅ ហាជី ជួបទុក្ខធំដោយអ្នកម្ដាយជាទីស្រលាញ់ទទួលមរ.ណភាព
សិល្ប៖ នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៤ នេះ តារាចម្រៀងលោក ម៉ៅ ហាជី ជួបទុក្ខដ៏ក្រៀមក្រំដោយអ្នកម្ដាយជាទីស្រលាញ់របស់លោកបានទទួលមរ.ណភាពនៅព្រឹកនេះ ។
ជាមួយគ្នានោះលោកក៏បានចែករំលែកនូវសារដ៏សោកសៅដែលត្រូវបាត់បង់អ្នកម្ដាយថា «ម៉ែទៅចោលកូនហើយ សូមម៉ែសម្រាកចុះម៉ែលែងពិបាកទៀតហើយ សូមម៉ែបានទៅដល់កន្លែងដែលស្ងប់សុខបំផុត»។
ក្រោយទទួលបាននូវដំណឹងដ៏ក្រៀមក្រំមួយនេះហើយ មានអ្នកនៅក្នុងសិល្បៈ និងមហាជនជាច្រើនបានចូលរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះដល់តារាចម្រៀង ម៉ៅ ហាជី និងក្រុមគ្រួសាររបស់លោកផងដែរ ៕