រូបភាពទទួលសញ្ញាប័ត្ររបស់តារាចម្រៀង ទូច ស៊ុននិច កាលពី២៤ ឆ្នាំមុន

សិល្ប៖ នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៤ នេះមហាជនអ្នកលេងនៅលើបណ្ដាញសង្គមបានចាប់អារម្មណ៍ខ្លាំងទៅលើរូបភាពមួយសន្លឹករបស់តារាចម្រៀង ទូច ស៊ុននិច ។

បើយោងតា​មរយៈគណនី​ Facebook មួយឈ្មោះ Touch Sunnix បានបង្ហោះរូបភាពមួយសន្លឹកអមជាមួយសំណេរមួយដោយរៀបរាប់ថា«រូបថតអនុស្សាវរីយ៍ឆ្នាំ២០០០ និស្សិតជំនាន់ទី១៧ (១៩៩៦-២០០០) RUPP
(Royal University of Phnom Penh) នាថ្ងៃទទួលសញ្ញាប័ត្របរិញ្ញាប័ត្រអក្សរសាស្រ្តខ្មែរពីលោកគ្រូសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹករឭកដល់លោកគ្រូអ្នកគ្រូទាំងអស់និងមិត្តរួមជំនាន់ហើយស្រលាញ់ និងនឹករឭកបងប្អូនទាំងអស់គ្នាផងដែរ » ។

ក្រោយបានឃើញរូបភាពដ៏កម្រមួយសន្លឹករបស់តារាចម្រៀងរូបនេះហើយ ក៏មានមហាជនអ្នកគាំទ្រជាច្រើនបានសម្ដែងនូវការនឹករឭកជាខ្លាំង និងចង់ដឹងពីសុខទុក្ខរបស់តារាចម្រៀងរូបនេះ ព្រមទាំងមានការឡើងពីអ្នកគាំទ្រថា តារាចម្រៀង ទូច ស៊ុននិចគឺពិតជាសាកសមជាកំពូលតារាចម្រៀងប្រចាំប្រទេសទាំងទឹកដមសំឡេង ចរិយាសម្បត្តិថ្លៃថ្នូរ ស្រស់សោភា និងចំណេះដឹងខ្ពង់ខ្ពស់ថែមទៀតផង៕

ប្រភព ៖ Touch Sunnix

អត្ថបទដែលជាប់ទាក់ទង