បទចម្រៀងទាំង ៦ បទដែល វណ្ណដា ចេញក្នុងថ្ងៃខួបកំណើតរយៈពេល ៦ ឆ្នាំ



សិល្ប៖​
ពិតណាស់កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤ ម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងរ៉េប វណ្ណដា ដោយនៅក្នុងថ្ងៃពិសេសរបស់ខ្លួន គឺតារាចម្រៀងរូបនេះបានដឹកដៃក្រុមគ្រួសារ និងគូស្នេហ៍ទៅធ្វើរឿងមួយដ៏មានអត្ថន័យនៅមណ្ឌលកុមារកំព្រា ដោយលោក វណ្ណដា បានរៀបចំជាម្ហូបអាហារឲ្យក្មេងៗញ៉ាំ និងផ្លុំទៀនខួបកំណើតជុំក្មេងៗនៅមណ្ឌលថែមទៀតផង ។

ក្នុងនោះក៏មានអ្នកគាំទ្រតារាចម្រៀងរូបនេះបានជូនពរ​ Idol របស់ខ្លួនក្នុងថ្ងៃខួបកំណើតយ៉ាងច្រើន ហើយថែមទាំងមានការរៀបចំការបញ្ចាំងផ្ទាំង​ LEDនៅកណ្ដាលទីក្រុងភ្នំពេញ ដើម្បីអបអរសាទរដល់ខួបកំណើតរបស់លោករយៈពេល ៤ ថ្ងៃជាប់គ្នាទៀតផង ពោលគឺចាប់ផ្ដើមបញ្ចាំងពីថ្ងៃទី ២០ ដល់ថ្ងៃទី២៣ ខែ មករា ឆ្នាំ ២០២៤ ។

យ៉ាងណាមិញឲ្យតែដល់ថ្ងៃខួបកំណើតរបស់ខ្លួនគឺតារាចម្រៀងរូបនេះតែងតែចេញនូវបទចម្រៀងថ្មីមួយបទជាការដូសម្រាប់ខ្លួនឯងនិងអ្នកគាំទ្រ ដោយក្នុងនោះរួមមាន ៖
១.២២ មករា ២០១៩ បទ J+O
២.២២ មករា ២០២០ បទ BORN THIS WAY
៣.២២ មករា ២០២១ បទ IF I DIE
៤.២២ មករា ២០២២ បទ KHMER BLOOD
៥.២២ មករា ២០២៣ បទ CHAPTER 1
៦.២២ មករា ២០២៤ បទ 6 YEARS IN THE GAME ៕

អត្ថបទដែលជាប់ទាក់ទង