តារាចម្រៀង សុន ស្រីពេជ្រ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយដួលនៅមុខបន្ទប់ទឹក

សិល្ប៖ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅតារាចម្រៀងសំឡេងផ្អែមស្រទន់ សុន ស្រីពេជ្រ បានធ្វើឲ្យមហាជនអ្នកគាំទ្រ និងមិត្តនៅក្នុងសិល្បៈមានការព្រួយបារម្ភជាខ្លាំង ក្រោយទទួលបាននូវដំណឹងថាអ្នកនាងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយដួលនៅមុខបន្ទប់ទឹក ។

បើយោងតាមរយៈសារដែលអ្នកនាងបានបង្ហោះអមជាមួយរូបភាពនៅមន្ទីរពេទ្យជាមួយទឹកមុខក្រៀមក្រំសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យ ដោយបានរៀបរាប់ថា «ទប់អត់ជាប់ទេ វិលមុខដួលមុខបន្ទប់ទឹក សុំសម្រាកមើលថែខ្លួនមួយថ្ងៃសិនណាបេះដូង »។

ទន្ទឹមគ្នានោះ ក៏សង្កេតឃើញថាមានអ្នកគាំទ្រ និងមិត្តនៅក្នុងសិល្បៈជាច្រើនបានជូនពរឲ្យអ្នកនាងចាប់ជាសះស្បើយឡើងវិញ ក្នុងនោះមានអ្នកនាង ចន ច័ន្ទលក្ខណា តារាសម្ដែង ញឹម ច័ន្ទថន និងលោក ស្រេន វុធថា ក៏បានជូនឲ្យអ្នកនាងចាប់សះស្បើយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង