លេចវត្តមានសិល្បករ សិល្បការិនីជាច្រើនចូលកម្មវិធីឡើងគេហដ្ឋានថ្មីតារាចម្រៀង សំ សុវណ្ណារ៉ាក់



សិល្ប៖
កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ ម្សិលមិញនេះ គឺជាថ្ងៃរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់តារាចម្រៀងដែលជ្រកក្នុងផលិតកម្មហង្សមាសលោក សំ សុវណ្ណារ៉ាក់ ដោយក្នុងនោះក៏បានឃើញវត្តមានរបស់សិល្បករ សិល្បការិនីល្បីៗជារូបបានចូលរួមក្នុងកម្មវិធីរបស់លោក និងអបអរសាទរដល់លោកជាច្រើនផងដែរ ។

ដោយក្នុងនោះក៏បានឃើញវត្តមានរបស់តារាចម្រៀងអ្នកនាង សុគន្ធ នីតា​ បានទៅចូលរួមព្រមទាំងជូនពរដល់លោកសំ សុវណ្ណារ៉ាក់ យ៉ាងមានអត្ថន័យ ខណៈថ្ងៃឡើងគេហដ្ឋានថ្មីនេះគឺត្រូវជាថ្ងៃខួបកំណើតរបស់លោកដែរដោយអ្នកនាង សុគន្ធ នីតា​ បានជូនពរថា «អបអរសាទរ​ប្អូនប្រុស​ សុវណ្ណារ៉ាក់​ ថ្ងៃខួបកំណើត​ និងពិធីឡើងគេហដ្ឋានថ្មី​ជូនពរប្អូនឲ្យមានតែសុខសុភមង្គល​ សំណាងល្អ​ កាន់តែល្បីល្បាញ​ និងសុខភាពល្អ»​។

ក្រោយចប់កម្មវិធីហើយនោះ ភរិយារបស់តារាចម្រៀងរូបនេះក៏បានចេញមកអរគុណចំពោះវត្តមានអ្នកដែលបានចូលរួមក្នុងពិធីឡើងគេហដ្ឋានថ្មី​ និងជូនពរឲ្យភ្ញៀវកិត្តយសរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង