កញ្ញា សាន កុសុមៈ ត្រូវបានផេកមួយរបស់ប្រទេសថៃ កាត់តវីដេអូប្រមាថកិត្តិយសនិងតម្លៃជាស្ត្រីខ្មែរយ៉ាងធ្ងន់ធ្ងរ
កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មានFacebook ផេកមួយរបស់ប្រទេសថៃ បានយកវីដេអូរបស់កញ្ញា សាន កុសុមៈ ដែលលេងតាម Trend TikTok នៅលើទឹកដីអង្គរ កាត់តក្លាយទៅជាវីដេអូមួយដែលធ្វើឱ្យប៉ះដល់តម្លៃជាស្ត្រីខ្មែរ និងចាត់ទុកថាជាការប្រមាថកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកញ្ញា សាន កុសុមៈ ។
ក្នុងនោះដែរផេកខាងលើបានបង្ហោះវីដេអូរបស់កញ្ញា សាន កុសុមៈ ដែលកាត់តធ្វើឱ្យមើលទៅពិតជាមិនសមរម្យជាខ្លាំង និងបានភ្ជាប់ជាមួយ Caption ដែលមានន័យជាភាសាខ្មែរថា «ប្រាសាទអង្គរវត្តរដូវវស្សាជារដូវធ្លាក់ភ្លៀង។ ដេកប្រកាច់គ្មានអ្នកណាឃើញខ្ញុំគួរឱ្យអាណិត។» លើសពីនោះក៏មានប្រជាជនថៃជាច្រើនទៀតបាននាំគ្នាចូលទៅបញ្ចេញមតិក្នុងវីដេអូនោះ ដោយនាំគ្នាប្រមាថកិត្តិយស និងប្រើពាក្យសំដីមិនសមរម្យជាច្រើនមកកាន់កញ្ញា សាន កុសុមៈ ជាបន្តបន្ទាប់ ។
តាមរយៈវីដេអូដែលធ្វើឱ្យប៉ះដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កញ្ញា សាន កុសុមៈ ម្ចាស់មកុដ «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ឆ្នាំ២០២១នេះបានធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេស Top fan របស់កញ្ញា សាន កុសុមៈ ខឹងសម្បារជាខ្លាំងចំពោះទង្វើរបស់ម្ចាស់ផេកនិងប្រជាជនថៃមួយចំនួនដែលនាំគ្នាជេរប្រមាថកិត្តិយស កញ្ញា សាន កុសុមៈ ទាំងដែលបានឃើញហើយថានៅលើវីដេអូដែលផេកខាងបានផុសនោះគឺមានភាពមិនប្រក្រតី ព្រោះជាវីដេអូកាត់តតែពួកគេហាក់មិនចាប់អារម្មណ៍ហើយធ្វើមើលមិនឃើញទៅវិញ ។
គួរបញ្ជាក់ផងដែរថា វីដេអូពិតរបស់កញ្ញា សាន កុសុមៈ ដែលលេងតាម Trend TikTok នៅលើទឹកដីអង្គរវត្តគឺបានផុសតាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ មកម្ល៉េះ ហើយទើបតែនៅយប់ថ្ងៃទី២៦ ខែ ឆ្នាំដដែលនេះមាន Facebook ផេករបស់ថៃមួយបានកាត់តវីដេអូប្រមាថរបស់កិត្តិយសរបស់នាង យ៉ាងមិញបន្ទាប់ពីរឿងមួយនេះបានកើតឡើង ក៏បានឃើញកញ្ញា សាន កុសុមៈ Add Story ថា «ទៅអញ្ចឹងទៅ» រីឯផេកដែលបានកាត់តវីដេអូកញ្ញា សាន កុសុមៈ នោះក៏បានលុបចេញបាត់ហើយដែរ ៕
វីដេអូដើម ៖
វីដេអូផេករបស់ថៃបានកាត់តមាននៅក្នុងវីដេអូខាងក្រោមនេះ