ដំណឹងដ៏សោកសៅចំពោះការទទួលមរណ.ភាពរបស់តារាកំប្លែង នាយស្វិត



សិល្ប៖
នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៤ នេះ បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គម និងសិល្បករ សិល្បការិនីជាច្រើនបានសម្ដែងនូវការសោកស្ដាយ និងក្រៀមក្រំយ៉ាងខ្លាំងចំពោះការទទួលមរណភាពរបស់ នាយស្វិត ជាតារាកំប្លែងមួយរូបដែលមានប្រជាប្រិយភាពខ្លាំង និងជាតួសម្ដែងល្ខោនបាសាក់មួយរូបដែលមានទេពកោសល្យផងដែរ ។

បើយោងតាមរយៈគណនី Facebook មួយឈ្មោះ មករា ចាន់ បានបង្ហោះវីដេអូ នាយស្វិត ចូលសង្គ្រោះបន្ទាន់នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ៧ព្រឹក ដោយអមមកជាមួយ Caption ថា«នាយស្វិតធ្ងន់ហើយ ឈាមកកក្នុងខួរក្បាល សង្ឃឹមតិចណាស់សូមទេវតាជួយសម្លាញ់ខ្ញុំផង» ស្រាប់តែនៅម៉ោង ១២ :២២ នាទីថ្ងៃត្រង់នៅថ្ងៃខែឆ្នាំដដែលនេះលោក មករា ចាន់ ក៏បានឲ្យដឹងថាតារាកំប្លែង នាយស្វិត គឺបានទទួលមរណភាពបាត់ទៅហើយ នេះជាដំណឹងដ៏ក្រៀមក្រំមួយសម្រាប់ក្រុមគ្រួសារ និងអ្នកនៅក្នុងរង្វង់សិល្បៈក៏ដូចជាអ្នកគាំទ្ររបស់តារាកំប្លែងរូបនេះផងដែរ ។

ជាមួយគ្នានោះក៏សង្កេតឃើញមានគណនី Facebook របស់សិល្បករ សិល្បការិនី ល្បីៗជាច្រើនបានបង្ហោះរូបភាពរបស់ នាយស្វិត និងចែករំលែកនូវអារម្មណ៍ក្រៀមក្រំជាខ្លាំងចំពោះដំណឹងនៃការទទួលមរណភាពរបស់តារាកំប្លែករូបនេះ ដោយក្នុងនោះមានផលិតករល្បីឈ្មោះលោក ហុយ យ៉ាឡេង ពិធីករលោក ប៉ែន ចំរុង នាយ ហុង ដា និងអ្នកនៅក្នុងរង្វង់សិល្បៈជាច្រើនទៀត ក៏ដូចជាមហាជនគឺពិតជាមានការសោកស្តាយជាខ្លាំងចំពោះការទទួលមរណភាពរបស់តារាកំប្លែក នាយស្វិត នេះនិងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ លោក និងសុំឲ្យលោកទៅកាន់សុគតិភពជាទីកន្លែងស្ងប់សុខផងចុះ ៕

អត្ថបទដែលជាប់ទាក់ទង