អ្នកនាង ស៊ុន ស្រីពេជ្រ ដាស់តឿនដល់អ្នកត្រៀមយកគូជីវិតថាមិនមែនចេះតែយកឲ្យតែបានៗនោះទេ

សិល្ប៖ តារាចម្រៀងសំឡេងផ្អែមអ្នកនាង ស៊ុន ស្រីពេជ្រ បានបង្ហោះសារដាស់តឿនដល់អ្នកត្រៀមយកគូជីវិត ក្រោយខ្លួនមានឈ្មោះជាស្រ្តីមេម៉ាយ និងបានឆ្លងកាត់បទពិសោធន៍ជីវិតជាច្រើននាពេលកន្លងមក ។

ជាមួយគ្នានោះអ្នកនាង ស៊ុន ស្រីពេជ្រ បានបង្ហោះសារយ៉ាងវែងអន្លាយនិងរៀបរាប់ថា «ដៃគូជីវិតគឺសំខាន់ខ្លាំងណាស់មិនមែនចេះតែយកឲ្យបានៗនោះទេ បើរើសត្រូវជីវិតអ្នកនឹងមានសំណាងដល់ចាស់កោងខ្នង ព្រោះអាចរស់នៅជាមួយមនុស្សល្អ ចេះយល់ចិត្ត ដឹងទុក្ខធុរៈ និងមានគោលដៅរួមគ្នាក្នុងការកសាងគ្រួសារមួយដែលមានតែស្នាមញញឹម និងសុភមង្គល តែបើអ្នករើសដៃគូជីវិតខុស នោះអ្នកនឹងស្តាយក្រោយអស់មួយជីវិត ស្តាយដែលមិនបានមើលចិត្តគ្នាឲ្យច្បាស់លាស់មុនពេលរៀបការ! ពេលស្រឡាញ់គ្នាដំបូងល្អ យូរទៅចេញចរិតអាត្មានិយម មួយថ្ងៃៗគិតតែធ្វើរឿងអត់ប្រយោជន៍ ពិសេសចូលចិត្តនាំបញ្ហាដាក់ផ្ទះ……ស្រមៃទៅមើលថាបើអ្នកត្រូវរស់នៅជាមួយមនុស្សបែបនេះតើវាពិបាកប៉ុណ្ណា? នេះហើយដែលចាស់ៗតែងផ្តាំថា មុនរើសអ្នកណាស៊ើបឲ្យដឹងពីប្រវត្តិ ឬ មើលចិត្តគ្នាសិនទៅបើថាត្រូវចិត្តចាំរៀបការតាមក្រោយទើបវាមិនសូវខុស » ។​

តាមរយៈការបង្ហោះសារដាស់តឿនដល់អ្នកត្រៀមយកគូជីវិតបែបនេះហើយ ក៏មានអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានចូលទៅ Comment និងសម្ដែងនូវអារម្មណ៍គាំទ្រជាច្រើនចំពោះការលើកឡើងរបស់អ្នកនាងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង