អ្នកនាង អ៊ឹម សុគន្ធា ទទួលបានសិទ្ធិគ្រប់គ្រងកម្មវិធី Miss Cosmo Cambodia ក្នុងឆ្នាំ ២០២៤ នេះ!

សិល្ប៖ អ្នកនាង អ៊ឹម សុគន្ធា គឺជាអគ្គនាយិកាកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ជាកម្មវិធីមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងបានចាប់ផ្ដើមប្រកួតតាំងពីឆ្នាំ ២០២៣ មកនិងកំពុងតែបន្តដំណើរការនៃការប្រកួតផងដែរ ។

ស្រាប់តែនៅពេលថ្មីៗនេះដែរ មហាជនអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍ក្រោយបានឃើញ Facebook Page ផ្លូវការរបស់ «Miss Cosmo Cambodia»បានឲ្យដឹងថា អ្នកនាង អ៊ឹម សុគន្ធា បានក្លាយជានាយិកាថ្មីរបស់កម្មវិធីប្រកួតសម្រស់អត្តជាតិ Miss Cosmo Cambodia ក្នុងឆ្នាំ ២០២៤ នេះ ។

តាមរយៈដំណឹងមួយនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានសម្ដែងនូវក្ដីរំភើប និងកំពុងរង់ចាំមើល​ការប្រកួតសម្រស់ Miss Cosmo Cambodia ដែលរៀបចំដោយអ្នកនាង អ៊ឹម សុគន្ធា នៅពេលឆាប់ៗខាងមុខនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង