កតញ្ញូណាស់! ឈិត សុវណ្ណបញ្ញា រៀបចំធ្វើបុណ្យចម្រើនព្រះជន្មជូនលោកឪពុក

សិល្ប៖ តារាចម្រៀងសំឡេងស្រួយកញ្ញា ឈិត សុវណ្ណបញ្ញា បានរៀបចំធ្វើបុណ្យចម្រើនព្រះជន្មជូនលោកឪពុកតាមព្រះពុទ្ធសាសនាយ៉ាងធំ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករទាំងមិត្តក្នុងសិល្បៈ និងបងប្អូនសាច់ញាតិកាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២៤ កន្លងទៅ ។​

បើទោះបីជាកញ្ញា ឈិត សុវណ្ណបញ្ញា បានដកខ្លួនចេញពីសិល្បៈមែន ប៉ុន្តែក៏សង្កេតឃើញថានៅក្នុងពិធីបុណ្យចម្រើនព្រះជន្មជូនលោកឪពុកនាង ក៏មានវត្តមានរបស់អ្នកសិល្បៈដែលត្រូវជាមិត្តភក្តិចាស់ៗរបស់នាងជាច្រើនបានចូលផងដែរ។

សូមរំឭកផងដែរថាកញ្ញា ឈិត សុវណ្ណបញ្ញា បានស្ងាត់ពីសិល្បៈប្រមាណជិត៣ ឆ្នាំមកហើយ ប៉ុន្តែកញ្ញានៅតែមានអ្នកគាំទ្រនិងតែងតែតាមដានជីវិតឯកជនរបស់នាងតាមរយៈបណ្ដាញសង្គមដែលនាងតែងតែបង្ហោះពីជីវិតរស់នៅយ៉ាមានសុភមង្គលនិងចាយជីវិតដើរកម្សាន្តនៅក្រៅប្រទេសជាច្រើន ៕

អត្ថបទដែលជាប់ទាក់ទង