ពានរង្វាន់បាល់ទាត់ក្នុងសាល Makor U23 Cup រដូវកាលទី២ បានត្រលប់មកវិញហើយ

ពាន មករ ខាប់ អាយុក្រោម ២៣ឆ្នាំ បានមកត្រលប់មកវិញហើយជាមួយរដូវកាលទី២ ដែលកំពុងដាក់អោយចុះឈ្មោះ នឹងឈប់ទទួលពាក្យចុះឈ្មោះនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣​ ។

មកដល់ពេលនេះមាន ១០ក្រុមហើយដែលបានចុះឈ្មោះចូលរួម ដូច្នេះសល់តែ ៦ក្រុម ទៀតប៉ុណ្ណោះដើម្បីដំណើរការប្រកួតនៃពាននេះ ។

ពាន មករ ខាប់ អាយុក្រោម ២៣ឆ្នាំ បានបង្កើត១រដូវកាលមកហើយ ដែលលោក កំសត់ ជាស្ថាបនិកទីលាន មករ ផ្ទាល់ជាអ្នកផ្តួចផ្តើមឡើងពី ការលេងហ្វូតសាលបែបគ្មានដំបូល ( Out Door) រហូតដល់ រដូវកាលទី២តារាងបានប្រែរូបរាងក្លាយជាតារាងបែបស្តង់ដានិងមានដំបូល ( In Door) វិញ ។

គួរបញ្ជាក់ផងដែរថា ពាន មករ ខាប់ រដូវកាលទី១ គឺក្រុម DIG88 FC ដែលសំបូរទៅដោយកីឡាករវ័យក្មេងជាអ្នកគ្រង ពានរង្វាន់ មួយនេះ ៕

អត្ថបទដែលជាប់ទាក់ទង