គូម៉ា អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ងាកមកគាំទ្របាល់ទាត់កម្ពុជាទាំងលីគកំពូល និងជម្រើសជាតិ

សិល្ប៖ តារាចម្រៀងសំឡេងផ្អែមលោក គូម៉ា ត្រូវបានគេស្គាល់ថាតារាចម្រៀងមួយដែលមានភាពលេចធ្លោ និងការគាំទ្រខ្លាំងពីសំណាក់យុវវ័យទាំងប្រុសស្រី ហើយលោកនៅតែរក្សាបាននូវប្រជាប្រិយភាពដែលកើតចេញពីសមត្ថភាពរបស់លោកជាហេតុដែលធ្វើលោកនៅតែឈរលើវិថីសិល្បៈបានជាច្រើនឆ្នាំ និងបច្ចុប្បន្នកាន់តែកាក់កបខ្លាំងលើអាជីកសិល្បៈនេះផងដែរ ។

ដោយឡែកនៅថ្ងៃទី ០២ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ លោក គូម៉ា បានចូលរួមច្រៀងនៅទូរទស្សន៍ បាយ័ន ឆ្លៀតក្នុងឱកាលនោះដែរ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ងាកមកគាំទ្របាល់ទាត់កម្ពុជាទាំងលីគកំពូលនិងជម្រើសជាតិ ខណៈលោកបានមើលឃើញក្នុងអំឡុងពេលដែលក្រុម Cambodia football superstar teamលេងម្ដងៗគឺពិតជាទទួលបានការគាំទ្រយ៉ាងច្រើន ដូច្នេះលោកក៏សំណូមពរឲ្យប្រជាពលរដ្ឋជួយគាំទ្រ និងទស្សនាការប្រកួតទាំងលីគកំពូលនិងជម្រើសជាតិកម្ពុជាឲ្យបានច្រើនកុះករដូចដែល គាំទ្រក្រុមតារា Cambodia football superstar team របស់លោកផង។

ជាមួយនោះក៏សង្កេតឃើញថាតារាចម្រៀងលោក ខេម ក៏បានចូលរួមនិងគាំទ្រយ៉ាពេញទំហឹងចំពោះការលើកឡើងរបស់លោក គូម៉ា ខណៈតារាចម្រៀងទាំងពីររូបនេះគឺស្ថិតនៅក្នុងក្រុមបាល់ទាត់Cambodia football superstar team ដូចគ្នានិងតែងតែធ្វើការងារសប្បុរសជារឿយៗផងដែរ ។

អត្ថបទដែលជាប់ទាក់ទង