៣សប្តាហ៍ទៀត ! Rick Kh នឹងទៅរស់នៅអាមេរិចវិញហើយ ដោយលោកនៅតែបន្តធ្វើវីដេអូជាធម្មតាសម្រាប់ អ្នកគាំទ្រ

អ្នកបង្កើតមាតិកាលោក Rick Kh គោប្រាប់ ជាអ្នកធ្វើវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍ទាំងក្នុង និងក្រៅស្រុក ក៏ដូចជាបង្ហាញពីប្រពៃណីទំនៀងទំម្លាប់របស់ប្រទេសនីមួយៗដែលលោកបានទៅ មកបង្ហាញឲ្យអ្នកគាំទ្ររបស់លោកបានស្គាល់ យល់ដឹងមុននឹងសម្រាប់ចិត្តទៅលេងកម្សាន្តនៅប្រទេសណាមួយ ។

ខណៈកាលពីថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះអ្នកបង្កើតមាតិកាលោក Rick Kh គោប្រាប់ បានបង្ហោះសំណេរយ៉ាងវែងអន្លាយមួយនៅលើផេកផ្លូវការរបស់លោកដោយបានរៀបរាប់ថា «រយៈពេលប្រាំឆ្នាំដែលខ្ញុំបានដើរ ជាមួយសហគមន៍អង្គការ ស្ថាប័នសម្រាប់ប្រជាជនក្រីក្រ វប្បធម៌ ប្រាសាទ វត្តអារាម ចេតិយ និងគម្រោងនានា ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងពេលវេលា សុំមិនបង្ហាញទេ មានច្រើនដែលខ្ញុំមិនធ្វើវីដេអូ ដូចជាកន្លែងស្នាក់នៅសិស្ស រៀនឆ្នាំទី១ឆ្នាំទី២ ឥតគិតថ្លៃ និងការងារក្រុមនានា ដោយថវិកាបានមកពីកម្លាំងញើសឈាមខ្ញុំផ្ទាល់ ក្រុមក្មេងលក់ដូរ ដឹកអីវ៉ាន់ឲ្យគេតិចតួច យូធូប ហ្វេសប៊ុក និងបំរើការងារក្រៅម៉ោងនានា ។ »

ជាមួយគ្នានោះលោកក៏បានបន្តថា លោកមិនមានជម្លោះជាមួយអ្នកណាទាំងអស់​ គ្រាន់តែមានការអន់ចិត្តតិចតួចព្រោះលោកបានបាត់ចំណូល ដើម្បីផ្គត់ផ្គង់ក្រុមក្នុងខែនេះ​ ទើមលោកសម្រេចចិត្តថា បន្ត៣សប្តាហ៍ទៀតនៅស្រុកខ្មែររួចលោក នឹងត្រឡប់ទៅរស់នៅអាមេរិចវិញធម្មតា ព្រោះអ្វីដែលលោកបានធ្វើ គឺធ្វើអស់ហើយ គ្មានអ្វីត្រូវអាឡៃអាឡោះនោះទេ ប៉ុន្តែលោកនៅតែបន្តធ្វើវីដេអូឲ្យបងប្អូនបានមើលបន្តទៀតជាធម្មតា ក្នុងនោះលោកក៏បានអរគុណចំពោះការស្រលាញ់រាប់អាន សង្ឃឹមថាបងប្អូនគាំទ្រផេកក្មេងៗដែលចេញពីសមាគមន៍អត់សញ្ញាបត្ររបស់លោកផងហើយ Rick Kh ក៏បានបន្ថែមថា វិស័យ Content Creator នេះដូចជាមិនសមជំនាញលោកទៀតទេបើទោះបីជាលោកសម្រេចបែបណាក៏ដោយ អ្នកគាំទ្ររបស់លោកតែបន្តគាំទ្រជានិច្ច ៕

សូមរំឭកផងដែរថា ការបន្តរស់នៅប្រទេសកម្ពុជាត្រឹមតែ ៣សប្តាហ៍ទៀតរបស់ Rick Kh អាចនឹងពាក់ព័ន្ធជាមួយអ្នកបង្កើតមានតិកាដូចគ្នា ខណៈកាលពីពេលកន្លងទៅលោក ដុកទ័រ សែម រតនា បានលើកឡើងថា អ្នកបង្កើតមាតិកាមួយចំនួនចំណាយលុយជិះយន្តហោះដើម្បីទៅប្រម៉ូតឲ្យប្រទេសគេ ប៉ុន្តែនៅពេលដែលក្រសួងឬវិស័យទេសចរណ៍ក្នុងស្រុកទាក់ទងទៅបែរជាសួររកលុយទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង