G-Devith និង ទេព បូព្រឹក្ស ទទួលបានការអញ្ចើញចូលរួមកម្មវិធី Fashion Showនៅទីក្រុង New York

តារាចម្រៀងរ៉េបលោក G-Devith និង ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកគាំទ្ររំភើប ក្រោយបានឃើញអ្នកទាំងពីរជាតារាតំណាងរបស់ Tommy Hilfiger ប្រចាំប្រទេសកម្ពុជាចូលរួមកម្មវិធី Fashion Show ជាមួយតារាតំណាងល្បីៗប្រចាំប្រទេសជាច្រើនរូបទៀត នៅទីក្រុង New York ហើយចំពោះការចូលរួមនេះដែរ​ គឺជាការអញ្ចើញរបស់ Tommy Hilfiger ប្រចាំនៅប្រទេសអាមរិកផ្ទាល់តែម្តង។

ខណៈកាលពីយប់ថ្ងៃទី ០៩ កុម្ភះ មានក្រុមហ៊ុនលក់សំលៀកបំពាក់ដ៏ដល្បីរបស់ប្រទេសអាមេរិក Tommy Hilfiger បានរៀបចំកម្មវិធី Tommy Hilfiger Fall-Winter ‘24 Runway Show មួយដ៏ធំ ហើយក៏មានវត្តមានពីតារាល្បីៗទូទាំងពិភពលោកមកចូលរួមពីប្រទេសកូរ៉េ និងថៃជាដើម ។

Tommy Hilfiger គឺជាប្រ៊េនលក់សំលៀកបំពាក់ដ៏ល្បីរបស់ប្រទេសអាមេរិកដែលមានលក់នៅប្រទេសជាច្រើនទូទាំងពិភពលោកដូចជាប្រទេស កូរ៉េ ថៃ កម្ពុជា ជប៉ុន ហុងកុង អូស្រ្តាលី និង វៀតណាមជាដើម៕

អត្ថបទដែលជាប់ទាក់ទង