ស្មាត់ប្តូរចង្កះលើអាកាស វ៉េត សុវណ្ណនាថ “ថាមកខ្មែរលើកនេះចង់ឃើញវិស័យបាល់ទះក្រៅផ្លូវការណ៍មានស្តង់ដាឡើងវិញដូចស្រុកគេដែល”
ស្មាត់ប្តូរចង្កះលើអាកាស វ៉េត សុវណ្ណនាថ មកត្រឡប់មកមាតុប្រទេសសារជាថ្មីម្តងទៀតបន្ទាប់ពីរូបលោកបានចាក់ចេញទៅរស់នៅសហរដ្ឋអាមេរិចអស់មួយរយៈពេល។ក្នុងគោលបំណងដែលលោកមកប្រទេសកម្ពុជាលើកនេះគឺលោកបានបញ្ជាក់យ៉ាងច្បាស់ៗថាលោកមានបំណងចង់ក៏សាងឈ្មោះដាវញីឈ្មោលឡើងវិញហើយក៏ចង់សាកទឹកដៃជាមួយស្មាត់ធំ គួន មុំ, សួន ចាន់ដ៉ារ៉ូនឹងសឿន ហេង។ក្រៅពីនេះលោកក៏បាននិយាយថាលោកពឹតជាចង់ឃើញវិស័យបាល់ទះក្រៅផ្លូវការណ៍ក្នុងប្រទេសកម្ពុជានឹងបញ្ឈប់សកម្មភាពការលេងចាប់បោកចាប់បោះបន្តរទៅទៀត។
អត្ថបទដោយ៖ សិទ្ធារិទ្ធ