អបអរសាទរ Bee Sotheary បានក្លាយជាម្ចាស់មកុដ Miss Grand ដែលតំណាងឲ្យខេត្តកំពង់ឆ្នាំង

ក្រោយការប្រកួតយ៉ាងស្វិតស្វាញទាំងការដើរ និងឆ្លើយសំណួររបស់បេក្ខភាព Miss Grand ខេត្តកំពង់ឆ្នាំ កាលពីយប់ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះហើយ ក៏បានរកឃើញបេក្ខភាពដែលមានសត្ថមភាព និងសាក
សមបន្តទៅប្រកួតនៅលើកឆាក Miss Grand Cambodia ហើយ គឺបានទៅលើកញ្ញា ប៊ី សុធាវី ដោយដណ្ដើមបានមកុដ និងក្លាយជា Miss Grand ដែលតំណាងឲ្យខេត្តកំពង់ឆ្នាំង ។

ចំពោះលទ្ធផលនេះដែរ គឺមហាជនអ្នកគាំទ្រពិតជាពេញចិត្តជាខ្លាំងដែលកញ្ញា ប៊ី សុធាវី ទទួលបានមកុដ ព្រមទាំងពោលសរសើរពីការរៀបចំកម្មវិធី ទាំងបច្ចេកទេសភ្លើង ការចាប់ប្លង់ បច្ចេកទេស Camera,
Music Background ការលោតអក្សរ (Lowerthird) ក្រាហ្វិកផ្សេងៗ និង ផ្ទាំង LEDគឺពិតជាធ្វើបានល្អខ្លាំងណាស់ ។

សូមរំឭកផងដែរថាកញ្ញា ប៊ី សុធារី គឺស្រ្តីខ្មែរដំបូងដែលតំណាងឲ្យកម្ពុជាក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe 2017 ដោយជាក្មេងស្រីដែលប្រឡូកចូលក្នុងវិស័យ Model & Pageantតាំងពីអាយុ ១៧ ឆ្នាំ និងធ្លាប់បានចូលរួម ក្នុងការប្រកួតបវរកញ្ញាដែលតំណាងជាតិឲ្យកម្ពុជា Miss Charms International ឆ្នាំ២០២៣ ផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង