ព្រោះតែលើសអាយុទើបការខំប្រឹងពង្រឹងសម្ថភាពជិត២ទស្សវត្សរ៍របស់ ឆឹម សក្កដា មិនអាចចូលប្រកួតកម្ម វិធីមួយនេះបាន

តារាសម្ដែងរាងខ្ពស់សង្ហារលោក ឆឹម សក្កដា នៅមួយរយៈនេះសង្កេតឃើញថាលោកគឺពិតជាមមាញឹកជាណាស់លើការងារសិល្បៈរបស់លោក មិនត្រឹមតែជាតារាសម្ដែងនោះទេ តែឆឹម សក្កដា មានសំឡេងអាចច្រៀងបានយ៉ាងពីរោះ និងទទួលបានការងារជា ​BA របស់ផលិតក្នុងស្រុកជាច្រើនផងដែរ​ ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោក ឆឹម សក្កដា បានបង្ហោះសារមួយដែលបានពីការខិតខំរបស់លោកអស់រយៈពេលជាយូរមកហើយដើម្បីតែពង្រឹងសត្ថមភាពឲ្យកាន់តែខ្លាំង ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីមួយ
ដែលត្រូវស្រលាញ់​ ដោយក្នុងសារនោះដែរលោកបានរៀបរាប់ថា «ខំប្រមូលវិជ្ជាគុណជិត២ទសវត្សរ៍ ដើម្បីចង់ចូលប្រគួត Mr….ដោយលោកមិនបានបញ្ជាក់ឈ្មោះនៃកម្មវិធីឲ្យច្បាស់នោះ ព្រមទាំងបន្តថា តែគេថាសុំទោសបងលើសអាយុជាអនេកប្បការ »។

ក្រឡេកមកអ្នកគាំទ្ររបស់តារាប្រុសរូបនេះវិញ ក៏បានចូលទៅ Comment បែបលេងសើចជាមួយ Idol របស់ខ្លួនជាច្រើនដោយមាន Fan ខ្លះបានលើកឡើងថា«បុក​លុយ​ធ្វើ​សំបុត្រ​កំណើត​ អត្តសញ្ញាណប័ណ្ណ​ថ្មី​» និងខ្លះទៀតក៏បានចូលរួមសោកស្ដាយចំពោះលោក ឆឹម សក្កដា ផងដែរ ដែលបានខិតខំអស់រយៈពេលជាយូរតែចុងក្រោយមិនអាចចូលរួមប្រកួតបានក្រោមហេតុផងលើកអាយុ ៕

អត្ថបទដែលជាប់ទាក់ទង