អ្នកនាង ប្រាសាទ ដាវីន បង្ហើបតម្រុយចង់ចូលរួមប្រកួត Miss Universe ត្រូវបាន fanគាំទ្រយ៉ាងពេញទំហឹង

អ្នកនាង ប្រាសាទ ដាវីន ជា4th Runner up Universal Woman 2023បានតម្រុយចង់ចូលរួមប្រកួតក្នុងកម្មវិធី Miss Universe​ ត្រូវបាន​fan fan អ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាបានបញ្ចេញមតិគាំទ្រយ៉ាងពេញទំហឹងដោយបានឃើញពីរូបសម្រស់និងសមត្ថភាពរបស់អ្នកនាង ។

ក្រោយមានផេកបវរកញ្ញា Pageant Queen Kh បានជំរុញឱ្យចូលរួមប្រកួតកម្មវិធី Miss Universeស្របពេលដែលកម្មវិធីបវរកញ្ញាលំដាប់ពិភពលោកនេះកំពុងបើកឱកាសឱ្យស្រ្តីគ្រប់ស្រទាប់វណ្ណៈអាច
ដាក់ពាក្យចូលរួមប្រកួតប្រជែងបាន មិនថាស្រ្តីនៅលីវ មានគ្រួសារ-មានកូនហើយ ឬស្ត្រីកែភេទក៏អាចដាក់ពាក្យប្រកួតបានដែរ។

ជាមួយគ្នានោះអ្នកនាង ប្រាសាទ ដាវីន ក៏បានចែករំលែកនូវរូបភាព និងសំណេរពីខាងលើដោយភ្ជាប់មកជាមួយ Caption «ថា តិចទៅមែនឥឡូវ»បើទោះបីជាយ៉ាងនេះក្ដីក៏គេនៅមិនទាន់ដឹងនោះឡើងទេថា នាងអាចនឹងចូលរួមប្រកួតបវរកញ្ញាទៀតឬយ៉ាងណានោះ ខណៈដែលនាងកំពុងត្រៀមខ្លួនទទួលបន្ទុករៀបចំកម្មវិធី Universal Woman 2024 ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នៅអំឡុងខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង