ដូចនៅក្នុងរឿង ហេង វិសាល សុំ ស្រីនា រៀបការនៅមាត់សមុទ្រយ៉ាងផ្អែមល្ហែម
មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមពិតជាបានស្គាល់ពី Infiuencer( អ្នកផលិតមាតិកា ) ល្បីឈ្មោះពីររូប និងជាគូដណ្ដឹងជាមួយគ្នាគឺលោក ហេង វិសាល និង ស្រីនា ដែលអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាកាលពីឆ្នាំ ២០២៣ កន្លងទៅ ។
ខណៈកាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះ ហេង វិសាល បាន Surpise ស្រីនា ដោយសុំនាងរៀបការនៅមាត់សមុទ្រ ដែលមានការរៀបចំយ៉ាងស្រស់ស្អាត និងមានសមាជិក VEESA បងប្អូនសាចញាតិនិងមិត្តភិត្តជាច្រើនទៀតបានចូលរួម Surpis ដែលធ្វើឲ្យ ស្រីនា រំភើបរហូតដល់ថ្នាក់ស្រក់ភ្នែក ព្រមទាំងពោលពាក្យមួយឃ្លាដែលបង្ហាញពីអារម្មណ៍ដ៏រំភើបថា «អ្វីដែលហេង វិសាល បានធ្វើឲ្យនាងគឺពិតជាអស្ចារ្យណាស់ សូម្បីតែ ស៊ីន ដឺរេឡា ក៏ច្រណែនាងដែរ » ។
ក្រោយបានឃើញ ហេង វិសាល Surpise សុំ ស្រីនា រៀបការហើយនោះក៏ត្រូវបានអ្នកលេងនៅលើបណ្ដាញសង្គមនាំគ្នាចែករំលែកជាបន្តៗគ្នា ដោយសម្តែងនូវអារម្មណ៍រំភើបជំនួយអ្នកទាំងពីរ និងអបអរសាទរដែលពួកគេជិតចូលរោងជ័យនៅពេលឆាប់ខាងមុខនេះ ជាមួយគ្នានោះក៏មានអ្នកគាំទ្របានលួចច្រណែននិងស្រីនា ផងដែរ ដែលបានជួបមនុស្សល្អដូចហេង វិសាល ដែលធ្វើឲ្យនាងស្រក់ភ្នែកព្រោះតែក្ដីរំភើប ៕