ពេជ្រ ថៃ រងការរិះគន់យ៉ាងច្រើនពីមហាជនថាជាមនុស្សក្រិន​

ម្ចាស់ពានកម្មវិធី​​ The Voice Kids Cambodia រដូលកាលទី ១ ពេជ្រ ថៃ ដែលបានចូលរួមប្រឡងតាំងពី ឆ្នាំ២០១៧ ដោយអំឡុងពេលនោះគឺរូបគេនៅវ័យក្មេងនៅឡើយទេ ខណៈកន្លងទៅជាច្រើនឆ្នាំ ពេជ្រ ថៃ ក៏ពេញវ័យ ប៉ុន្តែត្រូវមហាជនមួយចំនួន​លើកឡើង និងសើចចំណកចំពោះរូបរាងរបស់តារាចម្រៀងរូបនេះថា ជាមនុស្សក្រិនព្រមទាំងចោទថា ពេជ្រ ថៃ មិនព្រមទទួលស្គាល់ការពិតថាខ្លួនជាមនុស្សក្រិនថែមទៀតផង ។

បើយោងតាមរយៈការបង្ហោះសាររបស់ ពេជ្រ ថៃ កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះបានរៀបរាប់ថា « ពេលនេះខ្ញុំជឿហើយ ពុកម៉ែបងប្អូនខ្មែរមួយចំនួន តើខ្ញុំបោកអីគេ ម៉េចដឹងច្បាស់ម្ល៉េះហើយខ្ញុំបាននិយាយធ្វើអីប៉ះពាល់ដល់ពុកម៉ែបងប្អូនណាម្នាក់ទេ?ហេតុអ្វីបាននិយាយបែបហ្នឹង ឬក៏ខ្ញុំបានធ្វើអីប៉ះពាល់ដល់សង្គមអត់?ហេតុអ្វីបានបំបាក់ទឹកចិត្តខ្ញុំបែបនេះ ?ឬចង់ឲ្យខ្ញុំចាកផុតពីលោកនេះ តាំងពីប្រឡងមកដល់ពេលនេះខ្ញុំមិនដែលតបតឆ្លើយមិនគោរពចាស់ទុំឡើយ តែខ្ញុំនៅតែទទួលនូវពាក្យបែបនេះជានិច្ច ! »។

ជាមួយគ្នានោះ ពេជ្រ ថៃ ក៏បានបន្តនិងសង្កត់ធ្ងន់ថា «ចាំឲ្យច្បាស់ខ្ញុំមិនចុះចាញ់ឡើយ!ខ្ញុំនៅតែបន្តការងារដែលខ្ញុំស្រឡាញ់នេះរហូត » ៕

អត្ថបទដែលជាប់ទាក់ទង