កូនស្រីល្អ វី ឌីណែត ជូនផ្កាអ្នកមានគុណនៅលើឆាកក្នងថ្ងៃ Valentine’s

តារាចម្រៀងសំឡេងស្រួយកញ្ញា វី ឌីណែត នៅមួយរយៈនេះសង្កេតឃើញថានាងពិតជាមមាញឹកជាមួយការងារសិល្បៈនាងជាច្រើន និងតែងតែមានបទចម្រៀងថ្មីៗសម្រាប់ជូនអ្នកគាំទ្រស្ដាប់កម្សាន្តជារឿយៗផងដែរ តាមរយៈបទចម្រៀងនីមួយៗរបស់នាងគឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ។

ខណៈកាលពីយប់ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ដែលជា ទិវានៃសេចក្ដីស្រលាញ់ កញ្ញា វី ឌីណែត បានចូលរួ​មច្រៀងក្នុងការប្រគំតន្រ្តីជាមួយលោកឪពុក គឺលោកគ្រូ ហួរ ឡាវី ដោយបានច្រៀងរួមគ្នាក្នុងបទ «អាណែតមាសបង» យ៉ាងពីរោះក្នុងឈុតពណ៌សដូចគ្នាថែមទៀត។

ក្រោយបកស្រាយចម្រៀងចប់នោះ វី ឌីណែត ក៏បាន Surprise លោកឪពុកនៅលើឆាកតែម្ដងដោយមានការជួយពីរក្រុមរាំដែលដាក់កៅអីឱ្យលោកគ្រូ ហួរ ឡាវី អង្គុយរួច កញ្ញា វី ឌីណែត ក៏បានជូនបាច់ផ្កាលោកគ្រូ ហួរ ឡាវី ព្រមទាំងក្រាបសំពះ និងនិយាយរៀបរាប់ក៏ដូចជាអរគុណដល់លោកឪពុកដែលបានមើលថែស្រលាញ់យកចិត្តទុកដាក់ និងដើរតួទាំងជាឪពុក និងជាម្ដាយ សម្រាប់នាង ៕

អត្ថបទដែលជាប់ទាក់ទង