រំជួលចិត្ត ! ឆាឆា ទម្លាយអារម្មណ៍ដ៏សោកសៅពេលដែលខ្លួនជោគជ័យឪពុកស្រាប់តែលែងនៅ
អ្នកបង្កើតមាតិកាដែលមានប្រជាប្រិយភាពនិងឈ្មោះបោះសំឡេង ឆាឆា បានជួបទុក្ខធំដោយលោកឪពុកជាទីស្រលាញ់បានទទួលមរណភាពកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ។
ខណៈនៅថ្ងៃទី ២៧ ម្សិលមិញ ដែលត្រូវជាថ្ងៃបូជាសពរបស់លោកឪពុកដោយបានឃើញ ឆាឆា បង្ហោះរូបភាពកោសក់ដើម្បីកាន់ទុក្ខលោកឪពុកព្រមទាំងអមមកជាមួយសំណេរដែលទម្លាយពីអារម្មណ៍ដ៏សោកសៅក្នុង
ចិត្តថា «ប៉ារួចផុតទុក្ខហើយ ប៉ាបានសុខហើយ ស្អប់ណាស់មនុស្សស្អីចឹងចូលចិត្តតែនៅជាមួយគេពេល Process ដល់ពេលគេ Sucess គឺទៅបាត់ ប៉ុន្តែលើកនេះប៉ាទៅរហូតហើយ តែមិនថ្វីទេប៉ាលោកបានបំពេញកាតព្វកិច្ចជាឪពុកដ៏ល្អ ស្វាមីដល់ល្អវាលើសលប់ពេកទៅហើយ ជាតិក្រោយចាំជួបគ្នាទៀតណាប៉ា Thank you for making me the person I am today.A big piece of my heart lives in heaven,and he is my dad.
លាហើយប៉ា កូនស្រលាញ់ប៉ាណា »។
ក្នុងនោះដែរក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមរំលែកទុក្ខរបស់ ឆាឆា ផងដែរ លើសពីនោះទៀត ឆាឆា ក៏បានឆ្លៀតសុំទោសដល់អ្នកគាំទ្ររបស់ខ្លួន ដោយប្រាប់ពីមូលដែលមួយរយៈនេះខ្លួនមិនសូវលះ ព្រោះតែលោកឪពុកនេះហើយ ៕