លេចមុខតារាចម្រៀង ពេជ្រ ថៃ សម្ដែងក្នុងរឿង « អប្បរាមហានគរ » ដើរតួជាម្រេញគង្វាល

ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ពេជ្រ ថៃបានធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ ក្រោយអ្នកដឹកនាំរឿង « អប្បរាមហានគរ »លោក ហៃ្វ សំអាងបានបង្ហោះរូបភាពជាច្រើនសកន្លឹកពីសកម្មភាពថតរឿងនេះ ដែលមានការចូលរួមសម្ដែងពីតារាចម្រៀង ពេជ្រ ថៃ និងតារាសម្ដែងផ្សេងៗទៀត ។

ក្នុងនោះដែរ លោក ហៃ្វ សំអាង បានឲ្យដឹងថា តារាចម្រៀង ពេជ្រ ថៃ ក្នុងរឿងខាងលើនេះគឺត្រូវសម្ដែងជាតួអង្គម្រេញគង្វាល ជាមួយកុមារា ធិណារាជ និងមានតួអង្គលោក ឆឹម​ សក្កដា​ និងតារា​កំប្លែង​ល្បី​ អ្នកនាង​គ្រត​ ក៏បានចូលរួមសម្ដែងក្នុងរឿង « អប្បរាមហានគរ » នេះផងដែរ ។

ក្រោយទទួលបាននូវដំណឹងពីតារាល្បីៗឈ្មោះជាច្រើនដែលមានវត្តមានសម្ដែងនៅក្នុងរឿង « អប្បរាមហានគរ »នេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនរង់ចាំទស្សនាសាច់រឿងមួយនេះយ៉ាងអន្ទះសារជាខ្លាំង ៕

អត្ថបទដែលជាប់ទាក់ទង