ដំណឹងដ៏រីករាយ ! ពូ ឃ្លាំង ស្ម័គ្រចិត្តនឹងចូលរួមចម្រៀងសម្រាប់សាលាណាដែលធ្វើសង្ក្រានវិទ្យាល័យ

មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមពិតជាបានជ្រាបក្រាសក្រែលដែលមកហើយ ដោយនៅសល់រយៈប្រហែលជាមួយខែទៀតនោះទេ គឺដល់ថ្ងៃពិធីបុណ្យប្រពៃណីជាតិខ្មែរហើយ ខណៈជារៀងរាល់ឆ្នាំស្ទើតែគ្រប់សាលារៀនទាំង វិទ្យាល័យ សកលវិទ្យាល័យ និងនៅតាមស្ថាប័នមួយចំនួនបានរៀបចំកម្មវិធីសង្ក្រានឆ្នាំថ្មី ដែលភាគច្រើនគឺធ្វើនៅមុនថ្ងៃចូលឆ្នាំមកដល់ ។

ជាក់ស្ដែងកាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៤ ម្សិលមិញនេះ តារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងគឺ ពូ ឃ្លាំង បានបង្ហោះសារមួយដែលជាដំណឹងដ៏រំភើបមួយសម្រាប់វិទ្យាល័យដែលមានត្រៀមធ្វើសង្ក្រានឆ្នាំថ្មីនេះ ដោយ ពូ ឃ្លាំងបានរៀបថា សូមគោរពទៅដល់នាយកសាលា​ នឹងខាងយុវជនរបស់សាលា​ សម្រាប់សាលាណាដែលមានធ្វើសង្ក្រានវិទ្យាល័យអាចទាក់ទងមកពូ​ បាន​ ពូ​ រីករាយស្ម័គ្រចិត្តនឹងទៅចូលរួមជួបជាមួយនឹងក្មួយៗដូចឆ្នាំមុនចឹង……​ គោលបំណងចង់បង្កើតភាពស្និទ្ធស្នាល​ នឹងលើកទឹកចិត្តក្មួយៗដែលខំប្រឹងរៀនពេញមួយឆ្នាំ! អាចទាក់ទងមកលេខ Telegram របស់ Artist Manager បាន​ដែលមានលេខទូរស័ព្ទ ( 066903907 )ជួបគ្នាឆាប់ៗនេះណា… ពី​ ពូ​ ឃ្លាំង​ របស់អ្នកទាំងអស់គ្នា ។

តាមរយៈដំណឹងមួយនេះដែរ បានធ្វើឲ្យសិស្សនៃវិទ្យាល័យជាច្រើនបានចង់ឲ្យលោកទៅច្រៀងនៅតាមវិទ្យាល័យដែលពួកគេរៀន និងមានសិស្សវិទ្យាល័យមួយចំនួនដែល ពូ ឃ្លាំងធ្លាប់បានទៅកាលពីឆ្នាំមុន ដោយឆ្នាំនេះចង់ឲ្យ ពូ ឃ្លាំង ចូលរួមម្ដងទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង