មហាជនគាំទ្រយ៉ាងពេញទំហឹងដែល ល្អហួស សម្ដែងជាមួយអតីត Miss grand Phnom Penh

នៅថ្មីៗនេះយុវតី ល្អហួស និងអតីត Miss grand Phnom Penh កញ្ញា ព្រះកាយច័ន្ទ បានធ្វើចូលរួមសម្ដែងឈុតខ្លីមួយជាមួយគ្នា ដែលវីដេអូអ្នកពីរបានសម្ដែងមួយនេះដែរ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកលេងនៅលើបណ្ដាញ និងជាពិសេសគឺ Fan Fan របស់តារាស្រីទាំងពីរដួងនេះតែម្ដង ។

ដោយក្នុងឈុតឆាកខ្លីនៃសាច់ខាងលើនេះគឺ កញ្ញា ព្រះកាយច័ន្ទ បានសម្ដែងជាតួអង្គកាចឆ្នាស់ រីឯយុវតី ល្អហួស វិញបានសម្ដែងជាតួអង្គស្លូតបូត អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់ខ្លាំងនោះគឺ អ្នកទាំងពីរគ្រាន់តែសម្ដែងលេងជាមួយគ្នាតែប៉ុណ្ណោះ តែយុវតី ល្អហួស បានសម្ដែងចូលតួខ្លាំងរហូតដល់ថ្នាក់ហូរទឹកភ្នែកពិតៗថែមទៀតផង ។

ក្រោយពីការបង្ហោះវីដេអូមួយនេះនៅលើបណ្ដាញសង្គមហើយនោះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលទស្សនា និងសម្ដែងនូវពេញចិត្តជាខ្លាំង ចំពោះការសម្ដែងរបស់អ្នកទាំងពីរគឺពិតសម្ដែងចូលតួបានយ៉ាងល្អ ថែមទៀតពោលថាគាំទ្រយ៉ាងពេញទំហឹងដែលអ្នកពីរសម្ដែងជាមួយគ្នា និងចង់ឃើញអ្នកទាំងពីរចេញជាសាច់ដែលសម្ដែងជាមួយគ្នាឆាប់ៗនេះថែមទៀត ៕


អត្ថបទដែលជាប់ទាក់ទង