ទិដ្ឋភាពនៃសាលាមធ្យមវិចិត្រសិល្ប: បានរៀបចំកម្មវិធីសម្តែងល្ខោនស្រមោលស្បែកធំ និងអបអរសាទរទិវាវប្បធម៌ជាតិ
កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២៤ សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំកម្មវិធីសម្តែង ល្ខោនស្រមោលស្បែកធំ ដើម្បីចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។
នៅក្នុងកម្មវិធីសម្តែង ល្ខោនស្រមោលស្បែកធំនេះដែរ ក៏មានការអញ្ជើញចូលរួមទស្សនាពីទស្សនិកជនជាតិ និងអន្តរជាតិប្រមាណ ៥០០នាក់។
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារ:សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការ:បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕
ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: