ស្ងាត់ៗលេចវត្តមាននាយ ក្រិន​ វិលចូលសិល្បៈវិញសម្ដែងជាមួយតារាកំប្លែងល្បីៗទាំងនេះ

តារាកំប្លែងមានមាឌតូចនាយ ក្រិន​ បានស្ងាត់ពីសិល្បៈរយៈពេលជាច្រើនឆ្នាំមកហើយ ដោយលោកបានទៅបង្កើតក្រុមល្ខោនថ្មីមួយ ដែលមានឈ្មោះថា ក្រុមសិល្បៈ លោ្ខនបាសាក់ រស្មី នាយក្រិន ដែលគ្រប់គ្រងសមាជិកក្នុងក្រុមសម្ដែងជាច្រើនអ្នក ខណៈក្រុមល្ខោនបាសាក់របស់លោកពិតជាទទួលបានការគាំទ្រយ៉ាងច្រើន ដែលចេញទៅសម្ដែងនៅតាមវត្តអារាម និងនៅតាមកម្មវិធីបុណ្យផ្សេងៗស្ទើរទូទាំងរាជធានីខេត្ត ។

ខណៈនៅថ្មីៗនេះក៏ទទួលបាននូវដំណឹងថា តារាកំប្លែងមាឌតូចរូបនេះ នឹងវិលចូលសិល្បៈវិញដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តជាខ្លាំងសម្រាប់ដំណឺងការវិលចូលសម្ដែងវិញរបស់លោក និងកំពុងតែរង់ចាំទស្សនានូវសាច់រឿងថ្មីដែលលោកសម្ដែងយ៉ាងអន្ទះសារផងដែរ ។

ជាក់ស្ដែងនៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៤ នេះ ផេក YES film បានបង្ហោះកម្រងរូបភាពនៃកម្មវិធី «សំណើច២ជំនាន់ »ដែលក្នុងនោះក៏បានឃើញវត្តមានរបស់តារាកំប្លែងមាឌតូចនាយ ក្រិន នាយ ក្រូច នាយ កុយ និងឧកញ៉ា ឃ្លោក បានសម្ដែងរឿងជាមួយគ្នា ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចង់ទស្សនាវគ្គថ្មីៗបន្តទៀតផងដែរ ៕

រូបភាព ៖ YES film

អត្ថបទដែលជាប់ទាក់ទង