លោក ហ៊ុយ យ៉ាឡេង ទម្លាយពីមូលហេតុដែលមិនទាន់ផលិតភាពយន្ត រឿងខ្មោចដើមចេកជ្វាម្ដងទៀតព្រោះហេតុផលទាំងនេះ

មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមពិតជាបានជ្រាបក្រាសក្រែងដែលមកហើយ ជុំវិញរឿងរ៉ាវដែលភាពយន្តរបស់ខ្មែររឿង«ម៉ែក្រឡាភ្លើង »ចាក់បញ្ចាំងនៅប្រទេសថៃត្រូវបានបរាជ័យ ព្រោះយុវជនថៃទាំងប្រុសស្រីបាននាំគ្នាពហិការមិនចូលមើល ព្រមទាំងឡើងដោយមិនសមហេតុផលថា «រឿងម៉ែក្រឡាភ្លើង »នេះគឺជារឿងដែលចម្លងពីថៃ ។

ងាកមកប្រជាជនកម្ពុជាវិញគឺពិតជាមានការខកចិត្តជាខ្លាំង ព្រោះនាពេលកន្លងមកតែងតែគាំទ្រភាពយន្តរបស់ថៃដោយចូលទៅទស្សនាមិនដែលមានគំនិតថាមិនចូលចិត្តឬស្អប់អ្វីឡើយ ថែមទាំងសរសើរថាសាច់រឿងល្អមើលថែមទៀតផង ប៉ុន្តែក្រោយទទួលអារម្មណ៍ដែលខាងប្រទេសថៃនាំគ្នាពហិការមិនចូលមើល និងថាសាច់រឿងចម្លងពីថៃបែបនេះ បានធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជានាំគ្នាពហិការមិនចូលមើលរឿង«លោកបងណាក់វគ្គ ៤ »វិញដោយមានខេត្តសៀមរាបគឺជាខេត្តដំបូងគេ ដែលពហិការមិនចូលមើលរឿង «លោកបងណាក់វគ្គ ៤ »។

ខណៈនៅថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២៤ លោក ហ៊ុយ យ៉ាឡេង ក៏បានទម្លាយពីមូលហេតុដែលលោកមិនទាន់ផលិតភាពយន្ត បន្ទាប់ពីរឿង ខ្មោចដើមចេកជ្វាព្រោះហេតុផលជាច្រើន ដោយលោកបានបង្ហោះពីទិដ្ឋភាពថតរឿង ខ្មោចដើមចេកជ្វាកាលពីអំឡុងឆ្នាំ ២០០៥ព្រមទាំងរៀបរាប់ថា« ជ្រុលគេនិយាយពីភាពយន្តខ្មែរនិងថៃហើយបញ្ចេញតែម្តងទៅខ្មោចដើមចេកជ្វាផលិតក្នុងឆ្នាំ២០០៥ ហើយពេលនោះថៃសុំសិទ្ធបញ្ចូលសម្លេងថៃដាក់ផលិតកម្មថៃហើយគ្រានោះថៃគាំទ្រយ៉ាងខ្លាំង ក្រោយមកទោះពួកគេដឹងថាខ្មែរជាអ្នកផលិតក៏ដោយក៏គ្មានប្រតិកម្មអីដែរហើយ ថែមតាមដានខ្ញុំទន្ទឹងរង់ចាំខ្ញុំផលិតវាម្តងទៀត នេះហើយជាមូលហេតុដែលរហូតមកដល់ថ្ងៃនេះខ្ញុំមិនទាន់ផលិត ព្រោះថាបើយើងចាយថវិការផលិតកម្រិតដូចមុនប្រាកដណាស់គុណភាពមិនទាន់គេទេហើយគេ នឹងចាំសើច ដូច្នោះហើយក៏ប្រឹងសន្សំចិត្តសន្សំលុយ សុំទោសដែលឲ្យបងប្អូនចាំយូរខ្ញុំសូមសន្យាថាមិនយូរទៀតទេ យ៉ាងយូរឆ្នាំក្រោយ ខ្ញុំនឹងបង្កើតស្នាដៃនេះម្តងទៀតនឹងយកកិត្តិយសជូនជាតិឲ្យបាន» ៕

អត្ថបទដែលជាប់ទាក់ទង