យក់ ថិតរដ្ធា ទម្លាយពីការងារដែលឪពុកធ្វើទាំងជាតន្រ្តីករ និងយោធាព្រមទាំងពូកែធ្វើម្ហូបថែមទៀត

នៅថ្មីៗនេះអ្នកតារាចម្រៀងសំឡេងស្រួយអ្នកនាង យក់ ថិតរដ្ធា បានចែករំលែកនូវវីដេអូកម្សត់មួយនៅលើបណ្ដាញសង្គមដែលក្នុងវីដេអូនោះបាននិយាយពីក្ដីស្រលាញ់របស់ឪពុកចំពោះកូនៗ ដែលបានធ្វើប៉ះទង្គិចអារម្មណ៍របស់អ្នកនាងទប់ចិត្តមិនបានក៏ Share វីដេអូនោះនិងបានសរសេរ Caption ថា« តែប៉ារបស់នីនវិញគឺជាតន្រ្តីករ នឹងជា អ្នកចំរៀងទេណា ! មិនមែនជាតួកុន ប៉ុន្តែប៉ាគឺជា Hero របស់កូន ប៉ាមិនត្រឹមចេះ សិល្បះទេ ប៉ាជាយោធាម្នាក់ ហើយប៉ាក៏ចេះធ្វើម្ហូបឲ្យកូនៗញ៉ាំបានយ៉ាងឆ្ងាញ់ទៀតផង ! នឹកណាស់លោកឳពុករបស់កូនអើយ !» ។​

តាមរយៈការសរសេររៀបរាប់របស់អ្នកនាងនេះដែរ បានធ្វើឲ្យអ្នកគាំទ្រ ចូលទៅ Comment លើកទឹកចិត្ត និងផ្ដល់ជាកម្លាំងចិត្តដល់អ្នកនាងជាច្រើនជាផងដែរ ។

យ៉ាងណាមិញនៅមួយរយៈចុងក្រោយអ្នកនាង យក់ ថិតរដ្ធា មិនសូវជាលេចមុខក្នុងការងារសិល្បៈដូចមុនមែន ប៉ុន្តែអ្នកនាងនៅតែមានការគាំទ្រ និងស្រលាញ់ចូលចិត្ត ព្រមទាំងមានអ្នកគាំទ្រជាច្រើនចង់ឃើញអ្នកវិលចូលសិល្បៈវិញនៅពេលឆាប់ៗនេះថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង