ម៉ៅ ហាជី រងការរិះគន់យ៉ាងចាស់ដៃក្រោយចេញបទថ្មីនិយាយពីគ្រឿងស្រវឹងយកទំនុកភ្លេងតាមបទ«ដែនដីខ្មែរប្រែថា​ សុវណ្ណភូមិ »ដែលព្រះរាជនិពន្ធដោយ​សម្ដេចព្រះមហាសង្ឃរាជ​ ជួន ណាត

នៅថ្មីៗនេះលោក ម៉ៅ ហាជី បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមួយបទដែលមានចំណងជើងថា «Team ទឹកត្នោតជូរ »ដែលនិយាយពីគ្រឿងស្រវឹងមួយប្រភេទដែលឈ្មោះថា ទឹកត្នោតជូរ ដែលនៅក្នុងបទចម្រៀងមួយនេះដែរ បានចម្រៀងរៀបរាប់ថា ភ្ញាក់ពីដេកយើងទៅធ្វើសំណង់ ចង់មិនចង់ទៅធ្វើសំណង់ដើម្បីគ្រួសារ​ ល្ងាចឡើងសាច់ក្លែមមិនខ្វះឡើយណា​ មិនផឹកស្រាផឹកទឹកត្នោតជូរទាំងអស់គ្នា ទឹកត្នោតជូរអស់លុយតិចតែស្រវឹងខ្លាំង ព្រោះមានថ្នាំខ្លាំងដាក់ត្រាំតាំងពីដូនតា បើស្រវឹងកុំបើកបរ កុំស្រែកឡូឡា ដាក់ជ្រូលពេលណានាំគ្នាចូលមុងដេក ។

ដែលបទចម្រៀងនិយាយពីគ្រឿងស្រវឹងខាងលើរបស់លោក ម៉ៅ ហាជី គឺបានយកទំនុកភ្លេងតាមបទ«ដែនដីខ្មែរប្រែថា​ សុវណ្ណភូមិ »ដែលព្រះរាជនិពន្ធដោយ​សម្ដេចព្រះមហាសង្ឃរាជ​ ជួន ណាត ដែលបានធ្វើឲ្យមហាជនមានការប្រត្តិកម្មយ៉ាងខ្លាំងទៅលើបទថ្មីរបស់លោក និងអ្នកនិពន្ធបទចម្រៀងមួយនេះផងដែរ ។

ជុំវិញខាងរិះគន់ខាងលើត្រូវបានមហាជនជាច្រើនកំពុងតែដាក់សំណួរជាច្រើនទៅកាន់អ្នកនិពន្ធ ដោយមូលេតុអ្វីបានជាយកទំនុកភ្លេងបទ«ដែនដីខ្មែរប្រែថា​ សុវណ្ណភូមិ »បែបនេះ ព្រមទាំងស្នើរទៅកាន់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ​ ឲ្យចេញមកដោះស្រាយចំពោះបញ្ហាមួយនេះផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង