លោក កៅ សីហា ពោលអាណិតដល់លោក អៀម សុខា ដែលគ្រោះថ្នាក់ចរា.ចរណ៍ធ្ងន់ធ្ងរត្រូវវះកាត់តែម្នាក់ឯងគ្មានអ្នកកំដរ និងយកអាសា

កាលពីថ្ងៃទី៦ មីនា ឆ្នាំ ២០២៤ តារាសម្ដែង លោក អៀម សុខា បានរងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរដោយជិះម៉ូតូ ប៉ះទង្គិចជាមួយម៉ូតូដូចគ្នា ដែលបណ្ដាលឲ្យបាក់ឆ្អឹងថ្គាម បាក់ធ្មេញ និងដួលបោកក្បាលធ្ងន់ធ្ងរ ហើយបច្ចុប្បន្នលោកកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពេទ្យរុស្សី អាគារឯកទេស ថ្គាម ចង្កា ។

ជាមួយគ្នានោះលោក កៅ សីហា ក៏បានទៅសួរសុខទុក្ខលោក អៀម សុខា នៅមន្ទីរពេទ្យនិងបានបង្ហោះរូបភាព និងបានឲ្យដឹងពីសន្ថាភាពជំងឺរបស់លោកអៀម សុខា ថា « ម្សិលមិញ Eam SoKha បានទទួលរងគ្រោះថ្នាក់ចរាចររវាងម៉ូតូ និងម៉ូតូ ដោយបាក់ថ្គាម ហើយត្រូវធ្វើការវះកាត់ថ្គាម ដាក់ដែកអស់មួយជីវិត ហើយត្រូវការចំណាយទៅលើការវះកាត់អស់ខ្ទង់ពាន់ដុល្លារ និងបន្តការព្យាបាលនៅមន្ទីរពេទ្យរុស្សី អាគារឯកទេស ថ្គាម ចង្កា អាណិតណាស់បងប្អូនអើយ មកត្រៀមវះកាត់ ដេកឈឺម្នាក់ឯង គ្មានអ្នកកំដរ និងយកអាសារ បើបងប្អូនសិល្បករដែលធ្លាប់ធ្វើការជាមួយសុខា ឬធ្លាប់បានសុខាផាត់មុខឲ្យ ហើយមានចិត្តអាណិតដល់សុខា ចង់ចូលរួមជួយសម្រាលបន្ទុកការវះកាត់ថ្គាមដាក់ដែកនោះ បងប្អូនអាចចូលរួមជួយដល់សុខាតាមរយៈ ABA ខ្ញុំក៏បាន ឬ ABA សុខាក៏បាន»។

ក្រោយទទួលបាននូវដំណឹងមួយនេះហើយអ្នក ចន ច័ន្ទលក្ខណា ជាប្រធានសមាគមសិល្បករកម្ពុជាមិនឈរឱបដៃមើលក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន ១៥០ ដុល្លារដល់លោកអៀម សុខា ទុកសម្រាប់វះកាត់ថ្គាម និងមានអ្នកនៅក្នុងវង្វង់សិល្បៈ ក៏ដូចជាមហាជនក៏បានជូនពរឲ្យលោក អៀម សុខា ឆាប់ជាសះស្បើយផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង