ស្ងាត់ៗតារាចម្រៀងវ័យក្មេង ធឿន បុរី មានទាំងភរិយានិងជិតក្លាយទៅជាឪពុកគេថែមទៀត

នៅថ្មីៗនេះតារាវ័យក្មេង ធឿន បុរី ដែលជ្រកក្នុងផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រាបានធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អាំរម្មណ៍ជាខ្លាំង ក្រោយបានឃើញតារាចម្រៀងរូបនេះបានចែករំលែកនូវវីដេអូមួយដែលបានបញ្ជាក់ពីភាពមានទំនូលខុសត្រូវរបស់មនុស្សប្រុស និងបានភ្ជាប់មកជាមួយ​Caption ថា ​«កូនបានមួយខួបចាំយើងការ Pich Jerry» ។​

ក្រោយបានបង្ហាញមុខរបស់ភរិយាដ៏ស្រស់ស្អាត ជាមួយនឹង ដំណឹងល្អដែលជិតក្លាយជាឪពុកគេទាំងវ័យក្មេងបែបនេះ ធឿន បុរី ត្រូវបានអ្នកគាំទ្រមួយចំនួនលើកឡើងថា ស្នេហារបស់ធឿន បុរី និងភរិយា ជាក្ដីស្រលាញ់មួយឆាវព្រៀបដូចភ្លើងចំបើង និងមានអ្នកគាំទ្រឯទៀតវិញក៏បានសរសើរថាអ្នកទាំងគឺពិតជាសមគ្នាខ្លាំងណាស់ និងជូនពរឲ្យសស្រលាញ់គ្នារហូត និងបានចូលរោងឆាប់ៗខាងមុននេះ ។

ងាកមកភរិយារបស់តារាចម្រៀងវ័យក្មេងរូបនេះវិញ ជារឿយៗនាងក៏តែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី និងភ្ជាប់មកជាមួយ Caption ប្តីខ្ញុំ ខ្ញុំអ្នកស្រលាញ់អ្នកណាថាយ៉ាងម៉េចក៏ថាទៅសំខាត់គឺគាត់ល្អសម្រាប់ខ្ញុំ ៕​

អត្ថបទដែលជាប់ទាក់ទង