ហេង​ វិសាល ជាមួយ ស្រី​នា​ នឹងចូលរោងការនៅចុងខែមីនាខាងមុខនេះ !

មហាជនអ្នកលេងនៅលើបណ្ដាញសង្គមពិតជាបានដឹងហើយថាកាលពីពេលថ្មីៗកន្លងទៅលោក ហេង​ វិសាល និងកញ្ញា ជា​ ស្រីនា​ គឺពួកគេបានថតរូប Pre-Wedding ជាមួយគ្នារួចរាល់ហើយ នៅលើទឹកដីអង្គរក្នុងខេត្តសៀមរាប ។
ខណៈមិនប៉ុន្មានថ្ងៃទៀតទេ គឺអ្នកទាំងពីរនឹងបញ្ចប់ឈ្មោះជាគូដណ្ដឹង ទៅជាស្វាមីភរិយាស្របច្បាប់ហើយ ដោយពួកគេក៏បានចែករំលែកជាមួយរូបភាព និងវីដេអូចែកធៀបការ ដើម្បីអញ្ជើញភ្ញៀវកិត្តិយសចូលរួមក្នុងពិធីមង្គលការរបស់ពួកគេយ៉ាងសប្បាយរីករាយនៅលើបណ្ដាញសង្គមផងដែរ ។

សម្រាប់ថ្ងៃនៃពិធីមង្គលការរបស់អ្នកផលិតមាតិកាល្បីឈ្មោះពីររូបនេះ នឹងរៀបចំទៅតាមប្រពៃណីរបស់ខ្មែររយៈពេល ២ថ្ងៃពេញ ពោលគឺនៅថ្ងៃទី ២៧ និង ២៨ ខែមីនា ឆ្នាំ ២០២៤ខាងមុខនេះ ក្រោយទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាអស់រយៈពេល ២ ឆ្នាំមក កាលពីឆ្នាំ២០២២ មកម្ល៉េះ ៕

អត្ថបទដែលជាប់ទាក់ទង